បច្ចេកវិទ្យា | August 23, 2019 | 88

លោកMacronសង្កត់អាមេរិកឲ្យជួយធ្វើកំណែទម្រង់ពន្ធលើវិស័យបច្ចេកវិទ្យានៅមុនកិច្ចប្រជុំ G៧

លោកប្រធានាធិបតីបារំាង Emmanuel Macronបាននិយាយកាលពីថ្ងៃពុធកន្លងមកនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិកបានទូទាត់មិនត្រឹមត្រូវទៅលើពន្ធ ដែលបង្កឲ្យបរាជ័យដល់ការរួមចំណែកដល់រឿងល្អ ហើយលោកប្រធានាធិបតីរូបនេះបានជំរុញឲ្យរដ្ឋការក្រុងវ៉ាស៊ីងតោនជួយធ្វើកំណែទម្រង់កូដពន្ធសាជីវកម្មសកលលោក។

 

លោកម៉ាក្រុងបានថ្លែប្រាប់ដល់ក្រុមអ្នកយកព័ត៌មានមុនពេលទៅចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសអ្នកមានឧស្សាហកម្មលូតលាស់ទំាង៧ក្នុងលោកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមិនបានរួមចំណែកធ្វើល្អ ខ្ញុំមិនឯកភាពជាមួយនឹងប្រពន្ធ័បែបនេះទេ ខ្ញុំគិតថាវាមិនមែនជារឿងល្អឡើយ រាប់បញ្ចូលទំាងក្រុមហ៊ុនអាមេរិកផងដែរ។

 

 

ក្រុមហ៊ុនអិនធឺណែតយក្សមួយចំនួនដូចជា Facebook, Alphabet’s Google និង Amazon កាលពីពេលថ្មីៗបានបង់ពន្ធទាបដូចជានៅក្នុងបណ្តាប្រទេសមួយចំនួនមាន ប្រទេសអៀរឡង់ដ៍ និងប្រទេសលុច្សហ្សាមប៊ួ។

 

លោកម៉ាក្រុង បានលើកឡើងបន្តថា ការបង់ពន្ធផ្នែកបច្ចេកវិទ្យាយក្សមិនត្រឹមត្រូវអាចជាបន្ទុកបញ្ហាយុត្តិធម៌សង្គម ហើយក៏ជាការដាក់សម្ពាធដល់កូដពន្ធសកលសម្រាប់វិស័យសេវាឌីជីថល។

 

 

គួររំលឹកផងដែរថា សភារបស់ប្រទេសបារំាងកាលពីខែកក្កដា បានអនុម័តិដកហូតពន្ធ៣%ពីចំណូលបានមកពីក្រុមហ៊ុនសេវាឌីជីថលនៅក្នុងប្រទេសបារំាងបានប្រមាណជា២៥លានអឺរ៉ូ ស្មើនឹង២៧.៧៥លានដុល្លារអាមេរិក ហើយបើសរុបនៅទូទំាងសកលលោកវិញបានមិនក្រោមពី៧៥០លានអឺរ៉ូនោះទេ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់