បច្ចេកវិទ្យា | August 23, 2019 | 83

ជប៉ុនខ្លំាងខាងបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការទូទាត់សាច់ប្រាក់នៅតែប្រើរូបិយប័ណ្ណជាធំដដែល

ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាជាប្រទេសអភិវឌ្ឍឈានមុខផ្នែកសេដ្ឋកិច្ច និងប្រពន្ធ័ទូទាត់សាច់ប្រាក់តាមរយៈឧបករណ៍ម៉ាស៊ីនអេឡិចត្រូនិដ៏ធំជាងបង្អស់នៅក្នុងពិភពលោក ប៉ុន្តែអ្វីដែលស្ថិតនៅពីក្រោយបញ្ហាបច្ចេកវិទ្យានោះពោលគឺ ប្រជាពលរដ្ឋជប៉ុនដែលមានវ័យចំណាស់ៗ នៅតែកាន់សាច់ប្រាក់តាមខ្លួនដដែល ជាពិសេសក្នុងពេលទូទាត់ក្នុងការចាយវាយនៅតាមទីសាធារណៈ។

 

 

ដោយយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងចំណោមមនុស្ស៥នាក់ ក្នុងនោះមាន៤នាក់ដែលនៅតែប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងការទូទាត់ពេលទិញទំនិញនៅលើទីផ្សារជាពិសេសមនុស្សវ័យចំណាស់។ចំណែកឯប្រទេសកូរ៉េខាងត្បូងកំពុងតែធ្វើការផ្លាស់ប្តូរមករករូបិយប័ណ្ណឌីជីថលប្រមាណជា៩០%ហើយ ខណៈដែលប្រទេសស៊ុយអ៊ែតមានបំណងចង់ធ្វើឲ្យសង្គមរបស់ខ្លួនក្លាយជាសង្គមមិនប្រើប្រាស់ចរាចរណ៍សាច់ប្រាក់នៅក្នុងឆ្នំា២០២៣ខាងមុខនោះ។

 

 

ជាទូទៅនៅក្នុងប្រទេសជប៉ុន ប្រជាពលរដ្ឋហាក់មានអារម្មណ៍ផាសុកចំពោះការចាយវាយជាសាច់ប្រាក់ ដោយមិនបារម្ភអំពីអំពើឧក្រិដ្ឋកម្ម និងការក្លែងបន្លំនោះឡើយ។ ជាក់ស្តែងពលរដ្ឋជប៉ុននិយមទូទាត់សាច់ប្រាក់តាមរយៈប្រពន្ធ័ PayPay ដោយភ្ជាប់រវាងធនាគារ Softbank និង Yahoo ប្រើប្រាស់ QR codeតាមស្មានហ្វូនផ្ទាល់៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ AFP

 

មតិយោបល់