កម្សាន្ត | August 22, 2019 | 1,328

ជ្រៅទៅៗហើយ ប្ដីប្រពន្ធ Goo Hye Sun ហែកគ្នាទៅវិញទៅមកពាក់ព័ន្ធមូលហេតុលែងលះ ឥលូវឈានដល់រឿងលើគ្រែ

 

បញ្ហាលែងលះរបស់ប្ដីប្រពន្ធតារាសម្ដែង Goo Hye Sun និង Ahn Jae Hyun នៅតែជារឿងដ៏រសើបក្នុងវិស័យសិល្បៈកូរ៉េ ខណៈដែលដំណើរការលែងលះរបស់ពួកគេមិនទាន់ឈានដល់ការឯកភាព ប៉ុន្តែភាគីទាំងពីរបានបន្តបញ្ចេញសារបរិហារ និងចោទប្រកាន់គ្នាឥតឈប់។

 

រំឭកថយក្រោយបន្តិច មុននេះតួឯកស្រី F4 កូរ៉េ Goo Hye Sun បានបង្ហោះពាក្យក្នុងចិត្តតាមរយៈបណ្ដាញ Instagram ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងដោយនាងបានបង្ហើបថា ប្ដីរបស់នាងចង់លែងលះ ប៉ុន្តែនាងចង់ថែរក្សាជីវិតគូនេះឲ្យនៅដូចដើម។ បើទោះជា Post នេះត្រូវបានលុបវិញភ្លាមៗ ប៉ុន្តែព័ត៌មាននេះត្រូវបានគេចែករំលែក និងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 

 

ក្រោយមកភាគីខាងប្រុស គឺតារាសម្ដែង Ahn Jae Hyun ក៏បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងបញ្ហានេះ ដោយប្រាប់ថា ខ្លួនធ្លាប់ស្រលាញ់ Goo Hye Sun ខ្លាំងណាស់ ក្នុងរយៈពេល ៣ឆ្នាំដែលពួកគេបានរៀបការកន្លងមកគឺជាពេលវេលាដ៏មានក្ដីសុខ។ ប៉ុន្តែពេលនេះគ្រប់យ៉ាងលែងដូចដើមទៀតហើយ បើទោះជាពួកគេព្យាយាមសម្របខ្លួនដើម្បីថែរក្សាជីវិតគូបែបណា ក៏មិនអាចសម្របបាន ព្រោះការគិតកាន់តែខុសគ្នាទៅៗ។

 

ចុងក្រោយនេះ Goo Hye Sun ក៏ចេញសារឆ្លើយតបវិញដោយលាតត្រដាងពីមូលហេតុដែល Anh Jae Hyun ជាស្វាមីរបស់នាងចង់លែងលះនោះគឺដោយសារតែនាងមិនសិចស៊ីគ្រប់គ្រាន់ ។ នាងបានសួរត្រលប់ទៅគេថា ដោយសារអី នាងធ្វើអ្វីខុស? នាងបន្តទម្លាយទៀតថា មូលហេតុដែលស្វាមីរបស់នាងត្រូវការលែងលះគឺដោយសារចុងសុដន់របស់នាងមិនសិចស៊ី ហើយអ្វីដែលសំខាន់មួយរយៈចុងក្រោយ មុនដែលពួកគេចេញនៅផ្ទះបែកគ្នា Anh Jae Hyun បញ្ចេញអាកប្បកិរិយាធុញទ្រាន់នឹងជីវិតគូ ពេលគេងក៏មើលវីដេអូ Youtube រហូតដល់គេងលក់ដោយមិនប៉ះពាល់រូបនាងឡើយ។ ទីបំផុត Hye Sun បានបញ្ចប់សាររបស់ខ្លួនថា មនុស្សស្រីម្នាក់ដែលគេស្រលាញ់ ពេលនេះហាក់ក្លាយជាខ្មោចទៅហើយសម្រាប់គេ។

 

បញ្ហាធំមួយទៀតដែលគូស្នេហ៍ទាំងពីរនេះបន្តចោទប្រកាន់គ្នាទៅវិញទៅមក គឺការបែងចែកទ្រព្យសម្បត្តិដែលនៅតែមានការប្រទាញប្រទង់គ្នានៅឡើយ ៕

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ koreaboo

មតិយោបល់