ជីវិត&អាជីវកម្ម | August 22, 2019 | 93

គន្លឹះ​សម្រាប់​សហគ្រិន​ដោះស្រាយ​បញ្ហា​មិន​ប្រាកដប្រជា​

ប្រហែល​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា​អនាគត​នឹង​មាន​រូបរាង​ដូចម្តេច​ទេ​ ប៉ុន្តែ​រឿង​ដែលគេ​មិនដឹង​ច្បាស់​នោះ​មិនមែន​មានន័យថា​គេ​ស្រមៃ​មិន​ចេញ​ទេ​។ មនុស្សយើង​មិន​អាច​រៀបចំផែនការ​ដោយ​គ្មាន​កំហុស​សោះ​ទេ​ ដោយសារ​យើង​មិនដឹង​ច្បាស់​អំពី​អនាគត​។ អនាគត​មិនមែន​ត្រឹមតែ​ជា​រឿង​ដែលគេ​មិនដឹង​នោះ​ទេ​ ប៉ុន្តែ​ក៏​គ្មាន​ព័ត៌មាន​អ្វី​ដែល​ប្រាប់​បាន​ជាមុន​ថែមទៀត​។ ​

ប៉ុន្តែ​ក្នុង​ពេល​ដែលគេ​មិនដឹង​អំពី​អនាគត​ មនុស្ស​គ្រប់គ្នា​ក៏​នៅតែ​មិន​អស់សង្ឃឹម​នោះ​ទេ​។ មនុស្ស​តែងតែ​ប្រឹងប្រែង​បង្កើត​អ្វី​ៗគ្រប់យ៉ាង​ត្រៀម​ទុក​សម្រាប់​អនាគត​ ហើយ​សហគ្រិន​ជា​មនុស្ស​ដែល​ពូកែ​ជាងគេ​ក្នុង​ជំនាញ​មួយ​នេះ​។ សហគ្រិន​ដែល​កំពុងតែ​ធ្វើ​ពាណិជ្ជកម្ម​ជា​មនុស្ស​ដែល​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការបង្កើត​អនាគត​។ ប៉ុន្តែ​តើ​សហគ្រិន​ដោះស្រាយ​បញ្ហា​មិន​ច្បាស់លាស់​នៃ​អនាគត​ដោយ​របៀបណា​?

 

សហគ្រិន​ជាច្រើន​គេចវេស​ពី​ការ​ព្យាបាល​នៃ​ចំណេះវិជ្ជា​ ពីព្រោះ​គេ​មិនព្រម​ទទួល​គំនិត​ដែល​ថា​អតីតកាល​កំណត់ព្រំដែន​នៃ​អនាគត​។ មាន​គន្លឹះ​មួយចំនួន​ដែល​អាច​ជួយ​បង្កើន​សមត្ថភាព​មនុស្ស​គ្រប់គ្នា​ដើម្បី​ទទួលយក​ភាព​មិន​ច្បាស់លាស់​នៃ​អនាគត​ ៖

 

១/ ជ្រើសរើស​សមាជិក​ត្រូវ​សម្រាប់​ក្រុមការងារ​

ការ​មាន​ក្រុមការងារ​ដែល​មាន​ជំនាញ​និង​សមត្ថភាព​ជា​រឿង​សំខាន់ណាស់​ ប៉ុន្តែ​សូមកុំ​ភ្លេច​សមត្ថភាព​គិត​ច្នៃប្រឌិត​ និង​គិត​ឱ្យ​ហួសពី​តម្រា​។ ជ្រើសរើស​សមាជិក​ក្រុមការងារ​របស់​លោកអ្នក​ដែល​មាន​ជំនាញ​ត្រូវ​និង​មនុស្ស​ដែល​លោកអ្នក​អាច​ទុកចិត្ត​បាន​។ ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ដែរ​ថា​គេ​នឹងអាច​ដោះស្រាយ​ស្ថានភាព​ដែល​ខុស​ការ​រំពឹង​ទុក​បាន​។ បើ​ក្រុមការងារ​របស់​លោកអ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ​ ពាណិជ្ជកម្ម​របស់​លោកអ្នក​ក៏អាច​នឹង​ដួល​រលំ​ឆាប់​ដែរ​។

 

២/ គ្រប់គ្រង​អនាគត​

ពេលខ្លះ​ការ​វាយសម្រុក​ជា​យុទ្ធ​សាស្រ្ត​ការពារ​ល្អ​បំផុត​ ហើយ​នៅក្នុង​ភាព​មិន​ច្បាស់លាស់​ លោកអ្នក​គ្មាន​មធ្យោបាយ​ណា​ដើម្បី​ការពារ​ខ្លួន​ទេ​។ ដូច​លោក​ Nicholas​ Nassim​ Taleb​ បាន​សរសេរ​ក្នុង​សៀវភៅ​ជាច្រើន​របស់​លោក​ថា​ មនុស្សយើង​អាច​នឹង​ជួប​រឿង​ជាច្រើន​ដែល​យើង​មិនបាន​រំពឹង​ទុក​ ហើយរឿង​អាក្រក់​អាច​នឹង​កើតឡើង​ច្រើនលើស​ពី​ការ​គិត​ស្រមៃ​របស់​មនុស្ស​ទូ​ទៀត​។ ដូច្នេះហើយ​ លោកអ្នក​ត្រូវតែ​កាន់កាប់​និង​បង្កើត​អនាគត​ដោយខ្លួនឯង​ ជាជាង​សង្ឃឹមថា​អនាគត​នឹង​ប្រសើរ​ឡើង​។

 

៣/ បណ្តោយ​ឱ្យ​អ្នកដទៃ​បាន​ប្រថុយ​ខ្លះ​

បញ្ហា​ធំ​មួយ​ក្នុង​ភាព​មិន​ច្បាស់លាស់​គឺថា​លោកអ្នក​មិនដឹង​ថាត្រូវ​រំពឹង​អ្វី​។ មធ្យោបាយ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​គឺ​ត្រូវ​បណ្តោយ​ឱ្យ​អ្នកដទៃ​ចូលរួម​ចែករំលែក​បន្ទុក​នេះ​ផង​។ ឧទាហរណ៍​ តាមរយៈ​ការអនុញ្ញាត​ឱ្យ​អតិថិជន​បង់លុយ​ជាមុន​ លោកអ្នក​អាច​ជៀស​ផុត​ពី​បញ្ហា​លំហូរ​សាច់ប្រាក់​ និង​ទទួល​បាន​គំនិត​កាន់តែ​ប្រសើរ​អំពី​តម្រូវការ​ចំពោះ​ផលិតផល​របស់​លោកអ្នក​។ ក្នុងចំណោម​ក្រុមការងារ​របស់​លោកអ្នក​ ក៏​មាន​សមាជិក​ខ្លះ​ដែល​មានគំនិត​និង​ចង់​សាកល្បង​សមត្ថភាព​របស់​គេ​ដែរ​ ហើយ​ពេលខ្លះ​អ្វី​ដែលគេ​ចង់បាន​បំផុត​គឺ​ការអនុញ្ញាត​និង​ការ​លើកទឹកចិត្ត​ពី​លោកអ្នក​។

 

៤/ រៀន​អំពីអ្វី​ដែល​សំខាន់​

ក្នុងនាម​ជា​ស្ថាបនិក​ក្រុមហ៊ុន​មួយ​ លោកអ្នក​ប្រហែល​មាន​ជំនាញ​ខ្លះ​ហើយ​ក្នុង​ផ្នែក​នៃ​ពាណិជ្ជកម្ម​ដែល​លោកអ្នក​កំពុងតែ​ធ្វើ​។ ប៉ុន្តែ​អ្វី​ដែល​លោកអ្នក​ត្រូវការ​គឺ​ជំនាញ​ខាង​សហគ្រិនភាព​។ ការងារ​របស់​លោកអ្នក​គឺ​ត្រូវ​ស្រមៃ​គិត​អំពី​អនាគត​ និង​បង្កើត​អនាគត​ដែល​ល្អ​បំផុត​សម្រាប់​លោកអ្នក​និង​ក្រុមហ៊ុន​របស់​លោកអ្នក​។ មធ្យោបាយ​តែមួយគត់​ដើម្បី​ធ្វើបែប​នេះ​បាន​គឺ​ត្រូវ​រៀន​រឿង​សំខាន់​ពីរ​ គឺ​ត្រូវ​យល់​មនុស្ស​ និង​យល់​សេដ្ឋកិច្ច​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់