បច្ចេកវិទ្យា | August 22, 2019 | 82

និយ័តករអឺរ៉ុបបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនFacebook ស្នើឲ្យមានរូបិយប័ណ្ណឌីជីថល Libra

ការលើកឡើងរបស់ក្រុមហ៊ុន Facebook Inc’s (FB.O)អំពីការប្រើប្រាស់រូបិយប័ណ្ណ Libraបានប្រឈមមុខទៅនឹងការមិនទុកចិត្តពីក្រុមនិយ័តករ (regulators) សហភាពអឺរ៉ុបដែលឈានឲ្យឲ្យមានការស៊ើបអង្កេតមួយ នេះបើតាមសេចក្តីរាយការណ៍របស់់បណ្តាញផ្សព្វផ្សាយ Bloombergកាលពីដើមសប្តាហ៍នេះ។

 

 

នៅក្នុងសេចក្តីរាយការណ៍ដដែលនោះបានលើកឡើងថា កាលពីពេលថ្មីៗនេះគណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតប្រឆំាងទៅនឹងឥរិយាបថប្រកួតប្រជែងមិនស្មើភាព ប្រឆំាងនឹងទំនុកចិត្តដែលទាក់ទិនទៅនឹងរូបិយប័ណ្ណកាក់ Libra ស្របពេលដែលមានក្តីកង្វល់ជាច្រើនជុំវិញបញ្ហាដែលក្រុមហ៊ុនហ្វេសប៊ុកបានស្នើឡើងថា ការមានប្រពន្ធ័ទូទាត់វានឹងនំាឲ្យមានវិសមភាពដល់គូប្រជែង ដូច្នេះត្រូវតែប្រើប្រាស់រូបិយប័ណ្ណជាកាក់មានឈ្មោះថា Libraជាសកល ដែលអាចនឹងចាប់ផ្តើមប្រើប្រាស់លុយកាក់នៅក្នុងឆ្នំា២០២០ខាងមុខ។

 

ពាក់ពន្ធ័នឹងករណីនេះដែរ ក្រុមមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ពួកគេមានក្តីកង្វល់ថាតើរូបិយប័ណ្ណ Libraអាចបង្កើតឡើងដោយរបៀបណា ប្រសិនណាបើការដាក់កំហិតការប្រកួតប្រជែងបែបនេះទៅលើដំណឹងថា វានឹងអាចមានការដោះដូរមកប្រើប្រាស់ជារូបិយប័ណ្ណកាក់សម្រាប់ស្តុកនូវទិន្នន័យរបស់អតិថិជនវិញ។

 

ក្រុមនិយ័តករសហគមន៍អឺរ៉ុបក៏បានពិនិត្យផងដែរទៅលើលទ្ធភាពបញ្ចូលគ្នានៃ applicationsគាំទ្រដោយ Libra នៅក្នុងសេវាកម្មហ្វេសប៊ុកដូចជា WhatsApp និងMessenger។

 

 

គួររំលឹកផងដែរ កាលពីខែមុនសមាជិកសភារបស់អាមេរិកបានចង្អុលដាក់ក្រុមហ៊ុន Facebookថា មិនបានបង្ហាញនូវភាពទុកចិត្តដើម្បីរក្សាសុវត្ថិភាពដល់ប្រពន្ធ័ហិរញ្ញវត្ថុសកលលោក និងទិន្នន័យរបស់អ្នកប្រើប្រាស់។

 

ចំណែកឯស្រ្តីអ្នកនំាពាក្យ Facebookនៅតំបន់អឺរ៉ុបបាននិយាយថា ខាងភាគីក្រុមហ៊ុនមិនមានយោបល់អ្វីបន្ថែមទៀតនោះទេជុំវិញករណីនេះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់