បច្ចេកវិទ្យា | August 14, 2019 | 57

ក្រុមហ៊ុនបច្ចេកវិទ្យាប្រឈមមុខនឹងការពិន័យដោយសារតែមិនគោរពនិយ័តកម្ម

រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេសកំពុងតែធ្វើការពិចារណាក្នុងការផ្តល់អំណាចពេញលេញដល់ការិយាល័យសារគមនាគមន៍ (The Office of Communications) ដ៏មានឥទ្ធិពលរបស់ខ្លួនដើម្បីចាត់វិធានការណ៍ពិន័យទៅលើ appsដែលចែកចាយរូបភាពវីដេអូ និងវិបសាយទំាងឡាយណាមិនគោរពតាមនិយ័តកម្មអាចនឹងពិន័យចូលជាធរមាននៅឆ្នំាក្រោយ។

 

 

គ្រោងការនេះ អាចនឹងរៀបចំធ្វើឡើងដោយការិយាល័យសារគមនាគមន៍របស់រដ្ឋ ឬហៅកាត់ថា ( Ofcom) ដើម្បីរៀបចំនីតិវិធី ហើយក៏អាចនឹងដាក់ពិន័យរាប់រយលានផោន ប្រសិនបើចៅក្រមរកឃើញ platforms ណាមួយដែលបរាជ័យមិនបានការពារដល់ក្រុមយុវជនក្មេងៗមើលរូបភាពអាសអាភាស អំពើហិង្សា និងរឿងរ៉ាវខ្លះទៀតដែលឈានដល់ការបង្កការគ្រោះថ្នាក់ជាដើម។

 

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា និយ័តករ(regulator) អាចនឹងចោទប្រកាន់ទៅលើរឿងរ៉ាវពាក់ពន្ធ័នឹងការបង្ហោះតាមappsឬក៏តាមវិបសាយចាប់ផ្តើមពីថ្ងៃទី១៩ខែកញ្ញា ឆ្នំា២០២០ខាងមុខ។ចំណាត់ការត្រូវគេបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចរបស់ប្រទេសអង់គ្លេសចំពោះសហភាពអឺរ៉ុប ប៉ុន្តែអាចនឹងមិនតម្រូវការនោះទេ ប្រសិនណាបើការចាកចេញរបស់អង់គ្លេស (Brexit) ធ្វើឡើងក្នុងខែតុលា។

 

 

ប្រសិនបើប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង គេនឹងមិនអាចភ្ជាប់គោលការណ៍ទាំងឡាយនៃការដាក់កំហិតនេះចូលទៅក្នុងច្បាប់អង់គ្លេសបានឡើយ បើយោងតាមការចុះផ្សាយរបស់កាសែត Telegraph បានរាយការណ៍ដំបូងអំពីផែនការពិន័យ។

 

 

ពាក់ពន្ធ័នឹងរឿងនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរាប់ទំាង Facebook, YouTube, Twitter និង Snapchat មិនបានធ្វើអត្ថាធិប្បាយណាមួយឡើយ ដោយឡែកក្រុមហ៊ុន TechUKជាក្រុមហ៊ុនឧស្សាហកម្មដែលតំណាងឲ្យវិស័យនេះ បាននិយាយថាខ្លួនសង្ឃឹមថារដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍អង់គ្លេសមានវិធីសាស្រ្តប្រកបដោយតុល្យភាពនិងសមរម្យចំពោះការដោះស្រាយបញ្ហាដែលកំពុងតែកើតមានឡើងនេះ។

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ BBC/Technology desk editor/South China Morning Post

 

មតិយោបល់