បច្ចេកវិទ្យា | August 14, 2019 | 195

ឧស្ម័នមេតាន (Methane)មិនរំភាយទៅតាមខ្យល់នៅលើភពព្រះអង្គារ

សកលវិទ្យាល័យ Newcastle បានចុះផ្សាយនូវកិច្ចការសិក្សាស្រាវជ្រាវរបស់ខ្លួនមួយដោយបានលើកឡើងថា សំណឹកខ្យល់មិនមែនជាមូលហេតុចម្បងដែលធ្វើឲ្យឧស្ម័នមេតានត្រូវរំភាយចេញនោះទេនៅលើភពព្រះអង្គារ។ ឧស្ម័នមេតានអាចបង្កើតស្លាកស្នាមបែបជីវសាស្រ្ត និងភូមិសាស្រ្តដែលការងារស្រាវជ្រាវបានរកឃើញដំបូងនៅក្នុងបរិយាកាស Martian ក្នុងឆ្នំា២០០៣កន្លងទៅ។

 

 

តាមរយៈកិច្ចការស្រាវជ្រាវដដែលបានបង្ហាញថា មានការកាក់ស្មានផ្សេងៗគ្នាអំពីប្រភពនៃឧស្ម័ន និងលទ្ធភាពដែលអាចបង្ហាញសញ្ញាណជីវិតិន្ទ្រីយ៍ (signal life)នៅលើភពក្រហមមួយនេះ។

 

ការសិក្សាស្រាវជ្រាវកាលពីលើកមុនបានបង្ហាញថា មេតាន (methane)មិនបានរាយប៉ាយនៅក្នុងបរិយាកាសជុំវិញភពព្រះអង្គារឡើយ ប៉ុន្តែផ្ទុយទៅវិញកំហាប់របស់វាមានរាយដោយអន្លើនៅផ្ទៃខាងលើរបស់ភពក្នុងបរិយាកាស Martian បាននំាឲ្យមានការពិភាក្សាគ្នាយ៉ាងជក់ចិត្តជុំវិញឧស្ម័នមេតាន។

 

 

ចំពោះការស្រាវជ្រាវថ្មីដែលដឹកនំាដោយសកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសវិញដែលចុះផ្សាយនៅក្នុងសេចក្តីរាយការណ៍អំពីវិទ្យាសាស្រ្តបានច្រានចោលទៅលើលទ្ធភាពកំរិតនៃមេតានដែលបង្កើតសំណឹកខ្យល់នៅលើផ្ទំាងថ្ម។

 

 

អ្នកសិក្សាសំខាន់ លោកបណ្ឌិត Jon Telling ឯកទេសជីវភូមិសាស្រ្តគីមីមានមូលដ្ឋាននៅឯសាលាវិទ្យាសាស្រ្តបរិស្ថាននិងធម្មជាតិនៅសកលវិទ្យាល័យ Newcastleនិយាយថាបញ្ហាអស់ទំាងនោះរួមមានថាតើមេតានចេញពីណាមក? ហើយថាតើវាប្រភពផ្នែកជីវសាស្រ្តមែនទេ? វាជាសំណួរធំ និងត្រូវរកចម្លើយក្នុងការច្រានចោលចំពោះការលើកឡើងកន្លងមក៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ phys.org/Newcastle University

 

មតិយោបល់