បច្ចេកវិទ្យា | August 14, 2019 | 178

អ្នកស្រាវជ្រាវបង្កើត chatbotដើរដោយថាមពល AIជួយដល់មនុស្សបាត់បង់ការរីកលូតលាស់ប្រពន្ធ័ប្រសាទ

មានក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅឯសកលវិទ្យាល័យ Alberta បាននិងកំពុងតែប្រើប្រាស់ឧបករណ៍បញ្ញាបែបសិប្បនិម្មិតក្នុងគោលដៅដើម្បីបង្កើតchatbo ដែលមានន័យថា កម្មវិធីប្រពន្ធ័ម៉ាស៊ីនដែលអាចបង្កើតដូចជាមនុស្សនិយាយគ្នាបានតាមរយៈអត្ថបទ ឬក៏សម្លេងក្នុងការជួយដល់ក្រុមគ្រួសារដែលកំពុងតែរស់ជាមួយនឹងពិការភាពការលូតលាស់ប្រពន្ធ័បសាទក្នុងខួរក្បាល ដែលគេអាចស្វែងរកព័ត៌មានដ៏ល្អនៅលើបណ្តាញអនឡាញជាដំណឹងអាចជឿទុកចិត្តបាន។

 

 

អ្នកឯកទេសបសាទសាស្រ្ត កុមារឈ្មោះ François Bolduc មកពីសកលវិទ្យាល័យឈានមុខដែលកាន់គម្រោងបានលើកឡើងថា នេះជាបញ្ហាពិតប្រាកដសម្រាប់តម្រូវការដល់ក្រុមគ្រួសារដែលកំពុងតែតស៊ូជាមួយនឹងកុមារមានពិការភាពខួរក្បាល និងការមិនលូតលាស់បសាទវិញ្ញាណ ដូច្នេះគេអាចចំណាយពេលចាប់ពី៦ខែទៅ១ឆ្នំាអាចមានសភាពធូរស្រាលបាន។

 

 

បើផ្អែកតាមការចុះផ្សាយរបស់ទស្សនាវដ្តីដដែលនោះបានលើកឡើងបន្តទៀតថាពិការភាពមិនលូតលាស់ផ្នែកបសាទអាចនឹងប៉ះពាល់ដល់ពលរដ្ឋកាណាដារហូតដល់១៣%នៅក្នុងចំណោមនោះភាគច្រើនមិនរីកចម្រើនប្រពន្ធ័ប្រសាទបានធ្វើឲ្យមុខងារចងចំាខុសប្រក្រតីជាពិសេសការរៀនភាសានិងទំនាក់ទំនងដោយប្រើកាយវិការក្នុងមួយជីវិតរបស់គេតែម្តង។

 

 

ឧបករណ៍បច្ចេកវិទ្យា Artificial intelligence(AI)ឥឡូវនេះអាចជួយដោះស្រាយរឿងទំាងអស់នោះបានតាមរយៈវិទ្យាស្ថានបញ្ញាម៉ាស៊ីន Alberta ដែលក្រុមអ្នកវិទ្យាសាស្រ្តសង្គម និងអ្នកឯកទេសអប់រំផ្នែក AIមកពីតំបន់នានានៅពាសពេញប្រទេសកាណាដាបានចូលរួមបង្កើតជាក្រុមសិក្សាស្រាវជ្រាវរកដំណោះស្រាយចំពោះបញ្ហាដ៏ស្មុគ្រស្មាញនេះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Machine Learning & AI/University of Alberta

 

មតិយោបល់