បច្ចេកវិទ្យា | August 14, 2019 | 48

មនុស្សយន្តត្រូវការយល់ដឹងបន្ថែមទៀតឲ្យមានលក្ខណៈស្រដៀងនឹងមនុស្ស

មនុស្សយន្តត្រូវការយល់ដឹងអំពីហេតុផលនៅពីក្រោយនៃការធ្វើនូវទង្វើអ្វីមួយព្រោះថាដើម្បីការងារមានប្រសិទ្ធភាពទាមទារឲ្យមានការយល់កិច្ចការប្រកបដោយសុវត្ថិភាពស្របទៅនឹងស្ថានភាពជាក់ស្តែងដូចជាមនុស្សធម្មតាធ្វើកិច្ចការដែរ។ជារឿងសាមញ្ញ ម៉ាស៊ីនទំាងអស់នេះត្រូវការស្វែងយល់ហេតុផលនូវអ្វីដែលមនុស្សធ្លាប់ធ្វើកន្លងមកមិនមែនត្រឹមតែធ្វើការងារដោយល្ងិតល្ងង់គ្មានយោបល់អំពីបរិបទនោះឡើយ។

 

ដោយយោងតាមអត្ថបទមួយដែលចេញផ្សាយនៅក្នុងវិទ្យាស្ថានជាតិដើម្បីមនុស្សយន្តតូចៗមានមូលដ្ឋាននៅក្នុងសកលវិទ្យាល័យBirminghamបានលើកឡើងថានេះជាការផ្លាស់ប្តូរស៊ីជម្រៅមួយនៅក្នុងពិភពមនុស្សយន្តប៉ុន្តែមានចំណុចមួយដែលចំបាច់បំផុតនោះពោលគឺការយល់ដឹងរបស់មនុស្សយន្តអំពីបរិបទមនុស្សធម្មតាដែលធ្វើការងារ។

 

 

លោកបណ្ឌិតValerio Ortenzi ជាអ្នកនិពន្ធឈានមុខនៅឯសកលវិទ្យាល័យ Birminghamបានបង្ហាញជាទឡ្ហីករណ៍ថា ការផ្លាស់ប្តូរគំនិតវាជាការចំបាច់ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកតាមរូបយន្ត ការតភ្ជាប់គ្នា និងធ្វើរេខុបនីយកម្ម (digitization)(ឧស្សាហកម្ម៤.០) ដែលជាកំរិតនៃការធ្វើអន្តរកម្មរវាងមនុស្ស និងមនុស្សយន្តបានកើនឡើងជាលំដាប់ជាពិសេសបង្កើននូវចង្វាក់ផលិតភាពនៃរូបយន្ត។

 

 

ឯកសារដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ័ឈ្មោះ Nature Machine Intelligence បានលើកឡើងថា បញ្ហាមនុស្សយន្តដែលប្រើប្រាស់វត្ថុចាប់កាន់ត្រូវមានការយល់ដឹងប្រហាក់ប្រហែលមនុស្សធម្មតាដែរវាបានក្លាយទៅជាប្រធានបទដ៏ធំនៅក្នុងកិច្ចការស្រាវជ្រាវចុងក្រោយស្តីពីបច្ចេកវិទ្យារូបយន្ត។

 

 

លោកសាស្រ្តាចារ្យ Rustam Stolkin នាយក NCNR បានលើកឡើងថា មជ្ឈមណ្ឌលជាតិសម្រាប់មនុស្សយន្តខ្នាតតូចគឺមានតែមួយគត់នៅលើការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងវិស័យឧស្សាហកម្មដែលកំពុងតែកើតមានឡើងឥតឈប់ឈរនេះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ techxplore/Beck Lockwood, University of Birmingham

 

មតិយោបល់