កម្សាន្ត | August 13, 2019 | 139

មិនមែនថៃសុទ្ធទេ តារាស្រីថៃល្បីកំពូលៗ ៧រូបនេះសុទ្ធតែជាកូនកាត់អឺរ៉ុប

 

និយាយពីតារាជួរមុខក្នុងវិស័យសិល្បៈថៃ គឺលើសពីពាក់កណ្ដាលទៅហើយដែលជាកូនកាត់ ដូច្នេះហើយបានជាសម្រស់របស់ពួកគេមើលទៅស្អាតប្លែក។ តួយ៉ាងដូចជាតារាស្រីល្បីៗ ៧រូបខាងក្រោមនេះគឺសុទ្ធតែជាកូនកាត់អឺរ៉ុប ដែលភាគច្រើនពួកគេមានម្ដាយជាជនជាតិថៃ ចំណែកឪពុកគឺជាជនបរទេស៖

 

១. Yaya Urassaya

Yaya Urassaya អាយុ ២៦ ឆ្នាំជាកូនកាត់ថៃ - ន័រវែសដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្ននាងមានឈ្មោះល្បីល្បាញនៅអាស៊ីក្នុងនាមជាតារាសម្តែងថៃដ៏មានប្រជាប្រិយភាពម្នាក់។

 

 

២. Bella Ranee 

ទេពកោសល្យសម្តែងដ៏អស្ចារ្យបានធ្វើឲ្យ Bella Ranee ដែលអាយុ ២៩ ឆ្នាំមានប្រជាប្រិយភាពខ្លាំងនៅប្រទេសថៃ។ នាងគឺជាកូនកាត់ថៃអង់គ្លេស ដែលបានប្រឡូកសិល្បៈអស់រយៈពេល ៨ ឆ្នាំហើយ។

 

 

៣. Mai Davika

Mai Davika អាយុ ២៧ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ តាមរយៈរឿងភាគទូរទស្សន៍ "ស្រមោលកាមទេព" ដែលនាងសម្តែងជាមួយ Weir Sukollawat ។ ឥឡូវនេះនាងគឺជាតារាសម្តែងកំពូលមួយរូបដែលមានរឿងភាគ និងខ្សែភាពយន្តល្បីៗជាច្រើន។

 

 

៤. Kimmy Kimberley

ចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៩ Kimberly ដែលបច្ចុប្បន្នអាយុ ២៧ ឆ្នាំ ជាកូនកាត់ថៃ - អាល្លឺម៉ង់។

 

 

៥. Chompoo Araya

Chompoo Araya អាយុ ៣៨ ឆ្នាំត្រូវបានគេស្គាល់ថាជាកំពូលតារាសម្តែងនិង បង្ហាញម៉ូដនៅប្រទេសថៃ ដោយជាកូនកាត់ថៃ និងអង់គ្លេស។ តារាសម្តែងរូបនេះបានរៀបការនិងមានកូនភ្លោះចំនួន ២ នាក់។

 

 

៦. Rita Sririta

តារាសម្តែងនិងម៉ូដែលវ័យ ៣៨ ឆ្នាំ Rita Sririta គឺជាកូនកាត់ថៃ - ដាណឺម៉ាក។ នាងនឹងរៀបការជាមួយមិត្តប្រុសហាយសូរបស់នាង Korn Narongdej នៅឆ្នាំក្រោយ។

 

 

៧. Poo Priya

តារាសម្ដែង និងម៉ូដែល Poo Praiya ដែលបច្ចុប្បន្នអាយុ ៣០ ឆ្នាំគឺជាកូនកាត់ថៃស៊ុយអ៊ែត។ នាងក៏នឹងរៀបការជាមួយមិត្តប្រុសក្នុងពេលឆាប់ៗនេះដែរ ៕

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ thaiupdate

មតិយោបល់