បច្ចេកវិទ្យា | July 11, 2019 | 215

OPPO ជា Brand ទូរស័ព្ទតែមួយគត់ដែលចូលរួមសកម្មភាពផ្សព្វផ្សាយវប្បធម៌ខ្មែរ

 

មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយសម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។ 

 

“OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នាជាមួយវត្តមានទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ។

 

ហើយនៅថ្ងៃនេះទៀតសោត សមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថា៖ខ្លួននឹងទៅកាន់ខេត្តសៀមរាបដើម្បីផ្តិតយករូបភាពដ៏ប្រណិតនិងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ ជាមួយនឹងតារាតំណាងទូរស័ព្ទដៃ OPPO ដោយការប្រើប្រាស់ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏ល្អឯកចេញពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple)បរិស្ថានធម្មជាតិដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និង របៀបនៃការរស់នៅរបស់ប្រជាពលដ្ឋខ្មែរនៅតាមទីជនបទដាច់ស្រយាល (People) ដែលយើងគ្រប់គ្នាជាទូទៅកម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។

 

យោងតាមអ្នកការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថានេះជាបេសកម្មដំបូងដែលសមាគម OPPO Photography Academy  បានចាប់ផ្តើម! ហើយមូលហេតុនៃការជ្រើសរើសខេត្តសៀមរាបជាខេត្តគោលដៅដំបូង គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍ខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ! ហើយក្រុមហ៊ុន OPPO ពិតជាមានមោទនភាពដែលបានចូលរួមចំណែកតូចមួយ ក្នុងការផ្សព្វផ្សាយរូបភាពដ៏សម្បូរបែបរបស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយ និង ជាទីមោទនៈភាពរបស់ស្រទាប់យុវវ័យ ខ្មែរ កំពុងតែល្បីសុសសាយនៅលើឆាកអន្តរជាតិ ទៅកាន់ពិភពលោក និង ជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ ។

 

 

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។

 

ហើយ “OPPO Photography Academy” មានទស្សនវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេស​កម្ពុជា     ឲ្យទទួលបានឱកាសកាន់​តែ​ងាយស្រួលក្នុងការបង្ហាញពីស្នាដៃ​ថតរូប​ភាពដ៏ស្រស់ស្អាត​នៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក ប្រកបដោយ​សិល្បៈ​ច្នៃប្រឌិត និង មានគុណភាព​ខ្ពស់ ហើយ​សមាគម​នេះកំពុងតែ​ប្រតិបត្តិការ​លើបេសក​​ម្មប្រមូលផ្តុំអ្នក​ដែល​មាន​ឆន្ទះក្នុងការ​ថតរូបភាព ឬ ប្រមូលផ្តុំក្រុម​អ្នក​ដែលស្រលាញ់​ការថត​រូប​ដូច​គ្នា មកជួបប្រជុំគ្នា​តែមួយ​នៅក្នុង​សមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញ​ថតរូបប្រកប​ដោយ​គំនិត​ច្នៃប្រឌិតខ្ពស់នៅក្នុង​ប្រទេស​កម្ពុជា ។ ប្រសិនបើលោកអ្នក​ចង់ជ្រាប​ច្បាស់​អំពីសកម្មភាព​នៃសមាគម​នេះ សូមចូល​ទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh  ៕

 

មតិយោបល់