កម្សាន្ត | July 11, 2019 | 222

ចូចូ បន្ទាប់បន្សំម្នាក់ក្នុងភាពយន្ត បង្ហោះសារលែងចង់រស់ អានហើយរន្ធត់ចិត្ត

 

ក្នុងពេលបង្ហាញខ្លួនប្រកួតឈុតបុរាណប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៨ កក្កដា នៅប្រាសាទព្រះសំបូរព្រៃគុគ តារាសម្ដែងភេទទី៣ ត្រូវគេឃើញមានទឹកមុខស្លេកស្លាំង និងមានសភាពហត់ដង្ហក់គួរអោយបារម្ភ ដោយសារតែជំងឺរបស់នាង ដែលកើតឡើងយូរឆ្នាំ និងគ្មានលទ្ធភាពព្យាបាលមកទល់ពេលនេះ កាន់តែឈានដល់ដំណាក់កាលពិបាក។ អ្វីដែលកាន់តែរន្ធត់ចិត្ត គឺនាង បានបង្ហោះសារមុននេះ បង្ហាញថានាងអស់សង្ឃឹមលែងចង់រស់ ខណៈដែលសភាពជម្ងឺរបស់នាង ក៍កាន់តែធ្ងន់ធ្ងរ។ 

 

 

កញ្ញា ចូចូ សរសេរបង្ហោះថា"តើវាជាការពិតទេដែរយើង កើតជម្ងឺបេះដូងហើយវាអាចរាលដាលដល់ក្បាល រឺវាអាចធ្វើអោយយើងឈឺពីក្បាលដល់ជើង បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ថាជម្ងឺបេះដូងវាអាចធ្វើទុកចឹងមែនទេ"។ 

 

 

នាងសរសេរមួយឃ្លារអានហើយរន្ធត់ចិត្តទៀតថា"ទេវត្ដាអើយបើពិបាក់ម្លឹងៗយកជីវិតខ្ញុំទៅតែម្ដងទៅ ខ្ញុំហត់ហើយគ្រូពេទ្យដែរធ្លាប់មើលជំងឺខ្ញុំ គាត់លែងទទួលមើលជម្ងឺខ្ញុំហើយគាត់អោយខ្ញុំទៅមើលនៅពេទ្យរុស្សីគាត់ថាជម្ងឺខ្ញុំវាកាន់តែវិវត្តន៍ទៅមុខខ្លាំងហើយជម្ងឺបេះដូងគាត់អោយទៅដេកនៅពេទ្យរុស្សីទៅ ព្រោះបេះដូងខ្ញុំធ្វើទុកខ្លាំងហើយពាក្យពេទ្យធ្វើអោយខ្ញុំបាក់ទឹកចិត្តហើយពូតើខ្ញុំរកលុយណាទៅដេកពេទ្យទៅ"។ 

 

 

យោងតាមស្ថានភាព តារាភេទទី៣ មានជំងឺបេះដូង ដែលតម្រូវអោយធ្វើការវះកាត់ជាយូរមកហើយ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយអោយជំងឺរីករាលដាល ឈានដល់សភាពធ្វើទុក្ខផ្សេងៗ។

 

 

 

ចូចូធ្លាប់បានបង្ហាញថា ជំងឺរបស់នាងម្ដងពេទ្យថា ដុះដុំសាច់ក្នុងខួរក្បាល និងខ្លះថា បណ្ដាលមកពីបេះដូងរបស់នាងមានបញ្ហាទុកយូរខ្លាំងពេក ទើបបណ្ដាលអោយមានអាការៈឈឺក្បាលដូចប្រកាំង និង មានសភាពដង្ហក់ខ្លាំងៗ។

 

 

 

នៅក្នុងពិធីប្រកួតឈុតបុរាណ ចូចូ ត្រូវគេឃើញប្រើថ្នាំជំនួយផ្លូវដង្ហើមញឹកញាប់ ក្នុងពេលដែលនាងក៍មានសភាពស្គមស្គាំង និង ស្លេកស្លាំងគួរអោយបារម្ភ។ ចូចូប្រាប់ថា ចង់បានឱកាសទៅព្យាបាលនៅក្នុងពេទ្យថៃ ប៉ុន្តែនាងមិនមានលទ្ធភាពនោះទេ ដោយសារដែលនាងបង្ហោះ គឺសូម្បីតែសភាពត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យរុស្សុីទៅហើយ ក៍មិនមានលទ្ធភាពផង កុំថា ដល់ឱកាសចេញក្រៅប្រទេស។ បើមានជំនួយសប្បុរសធម៌ នាងចាកចេញទៅព្យាបាលភ្លាម ដោយមិនទុកជម្ងឺអោយកាន់តែធ្ងន់ចឹងទេ៕

 

មតិយោបល់