មនុស្សគ្រប់គ្នាសុទ្ធតែចង់មានបាន ចង់ជោគជ័យដូចៗគ្នា។ ពេលឃើញអ្នកដទៃបានខ្ពស់ ឃើញគេប្រើរបស់ល្អៗ អ្នកក៏ចង់មានរបស់ទាំងនោះដូចគេដែរ។ តែអ្នកមានធ្លាប់ស្រមៃថា ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខ អ្នកនឹងក្លាយទៅអ្វី មានប្រាក់ប៉ុន្មានទេ? តើអ្នកធ្លាប់ស្រមៃទេថា ៥ ឬ ១០ ឆ្នាំខាងមុខអ្នកចង់មានប្រាក់មួយលានដុល្លារ ឬរថយន្តទំនើបឬអត់? ជោគជ័យគឺកើតចេញពីការដាក់គោលដៅខ្លួនឯងជាមួយរយៈពេលជាក់លាក់មួយ ហើយធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅនោះ។ ឥលូវយើងរៀនដាក់គោលដៅរយៈពេល ៥ ឆ្នាំដើម្បីសម្រេចដោយខ្លួនឯង ហើយធ្វើយ៉ាងណាទើបសម្រេចគោលដៅនោះបាន។
១. មើលគោលដៅដែលខ្លួនចង់ទៅរាល់ថ្ងៃ
អ្នកដែលមានក្ដីស្រមៃធំ និងអ្នកធ្វើការធំដើម្បីសម្រេចក្ដីស្រមៃគឺខុសគ្នា។ អ្នកមានក្ដីស្រមៃធំចេះតែស្រមៃ តែអ្នកធ្វើការធំ និងចង់សម្រេចក្ដីស្រមៃនោះគឺបានចេញធ្វើសកម្មភាពដើម្បីឲ្យគោលដៅរបស់ខ្លួនជោគជ័យ។ ជាធម្មតា មនុស្សជាច្រើនមិនបានគិតថា ជោគជ័យធំកើតចេញពីការសម្រេចគោលដៅតូចៗជារៀងរាល់ថ្ងៃទេ ពួកគេច្រើនគិតថា ជោគជ័យទាំងនោះកើតចេញភ្លាមៗ។ តែដើម្បីសម្រេចគោលដៅអ្នកបាន ត្រូវបំបែកវាជាគោលដៅតូចៗដែលត្រូវសម្រេច បន្ទាប់មកដាក់រយៈពេលជាក់លាក់ដើម្បីសម្រេចវា។ មើលគោលដៅទាំងនោះជារៀងរាល់ថ្ងៃដើម្បីឲ្យប្រាកដថា អ្នកមិនដើរខុស ឬងាកទៅរកគោលដៅផ្សេងដែលមិនពាក់ព័ន្ធ។
២. វាយតម្លៃគោលដៅរបស់ខ្លួនជាប្រចាំ
ក្រោយកំណត់គោលដៅ និងបំបែកវាជាតូចៗហើយចំណុច បន្ទាប់គឺត្រូវតាមដានវា។ ពេលវាយតម្លៃគោលដៅទាំងនោះ សួរខ្លួនឯងថា តើវាត្រឹមត្រូវឬអត់? តើវាមានតម្លៃឲ្យចំណាយពេលធ្វើឬអត់? ក្រោយពេលសួរសំណួរខ្លួនឯង ចម្លើយគឺទេ អ្នកត្រូវបញ្ឈប់ធ្វើវា ហើយងាកមកធ្វើសកម្មភាពអាទិភាពដែលអាចសម្រេចគោលដៅផ្សេង។
៣. បត់បែនទៅតាមកាលៈទេសៈ
ការដាក់គោលដៅ វាយតម្លៃគោលដៅជួយអ្នកឲ្យដើរទៅរកគោលដៅធំត្រូវមិនខុសផ្លូវ។ តែត្រូវដឹងថា ការសម្រេចគោលដៅធំគឺមិនមែនស្រួលដូចការគិតទេ។ ពេលខ្លះអ្នកជួបឧបសគ្គធំរាំងស្ទះដែលជួនកាលធ្វើឲ្យអ្នកបាក់ទឹកចិត្តមិនចង់បន្តទៀតផង។ បើជួបបញ្ហាទាំងនោះអ្នកគួរងាកចេញបន្តិចរិះរកមធ្យោបាយណាដែលអាចបត់បែនដោះស្រាយស្ថានការណ៍បាន។ បន្ទាប់មក បន្តធ្វើទៀតរហូតដល់ឈោងចាប់គោលដៅធំបានសម្រេច។ ត្រូវចាំថា គោលដៅខ្លះអាចសម្រេចលឿនជាងការគិត តែគោលដៅមួយចំនួនទៀតមិនស្រួលដូចការគិតឡើយ។ ដូច្នេះ ចំណុចសំខាន់គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដោះស្រាយគ្រប់ស្ថានការណ៍ដើម្បីអ្វីដែលអ្នកស្រមៃចង់បាន។
បានដឹងចំណុចទាំងបីនេះហើយ ល្មមដល់ពេលដែលអ្នកត្រូវធ្វើការកំណត់គោលដៅ ៥ ឆ្នាំបន្ទាប់ហើយថា អ្នកចង់បានអ្វី ចង់ក្លាយជាអ្វី៕
ប្រែសម្រួល៖ ដារ៉ា
ប្រភព៖ Entrepreneur
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction