កម្សាន្ត | July 03, 2019 | 597

ក្រុមយុវជនកម្ពុជាត្រៀមរួចរាល់សម្រាបព្រឹត្តិការណ៍ ប្រកួតដណ្តើម ពានរង្វាន់បាល់ទាត់ពិភពលោក ជនគ្មានទីពឹង ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស

 

រាជធានីភ្នំពេញថ្ងៃទី៣ កក្កដា ២០១៩៖ ក្រុមកីឡាករបាល់ទាត់កម្ពុជាចំនួនប្រាំបីរូបនឹងធ្វើដំណើរទៅចក្រភពអង់គ្លេសនៅថ្ងៃទី២៥ ខែកក្កដា ក្នុងនាមជាអ្នកតំណាងរបស់ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ពិភពលោកជនគ្មានទីពឹងដែលជាកម្មវិធីប្រកួតកីឡាបាល់ទាត់ប្រចាំឆ្នាំ ក្នុងគោលបំណង ដើម្បីផ្តល់កំលាំង ដល់ជនគ្មានទីពឹងទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ។

 

 

កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹងបានធ្វើឡើងតាំងពីឆ្នាំ២០០៣ ដែលពេលនោះមានតែ១៨ ក្រុមប៉ុណ្ណោះ។ឆ្នាំនេះមាន៧២ក្រុមមកពី៤៨ប្រទេស ចូលរួមនៅក្នុងព្រឹត្តិការណ៍ ដ៏ធំបំផុតមិនធ្លាប់មាន។ក្រោមការខិតខំដោយមិនគិតពីការនឿយហត់របស់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី (HFCA) ដែលបានសម្របសម្រួលឲ្យមានវត្តមានរបស់ក្រុមកីឡាករ នៅក្នុងព្រឹត្តិការណ៍នេះ។ប្រទេសកម្ពុជា បានចូលរួមការប្រកួតនេះដំបូងបង្អស់នៅឆ្នាំ២០០៨ ខណៈពេលដែលការប្រកួតនេះបានកំពុងប្រារព្ធធ្វើនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។

 

ការចូលរួមនៅក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង បានជួយដល់យុវជនវ័យក្មេងរបស់កម្ពុជា ៦០នាក់ឲ្យមានឪកាសផ្លាស់ប្តូរជីវិតរបស់ពួកគេ។

 

 

លោក ថុង គីហុង បានចូលរួប្រកួតតំណាំងឲ្យប្រទេសកម្ពុជា នាឆ្នាំ២០១៥ ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង នៅទីក្រុង អាំស្ទើដាំ ប្រទេសហូឡង់ ។សព្វថ្ងៃគាត់ជាអ្នកគ្រប់គ្រងក្នុងតំបន់ និងជាប្រធានក្រុម គ្រូបង្វឹកនៃកម្មវិធី អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី (HFCA) របស់ពួកយើងនៅខេត្តសៀមរាម។ថ្មីៗនេះលោក គីមហុងត្រូវបានតែងតាំងជាគ្រូបង្វឹក សម្រាប់ក្រុមកម្ពុជានៅក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង នៅចក្រភពអង់គ្លេស។ 

ថុង គីមហុងបាននិយាយថា៣ ” ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី(HFCA) និងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹងដែលបានផ្តល់ឪកាសឲ្យខ្ញុំបានលេងបាលទាត់តំណាងឲ្យប្រទេសរបស់ខ្ញុំនៅទីក្រុង អាំស្ទើដាំ ”។

 

 

លោក ParaicGorgan ស្ថាបនិករបស់HFCA នាឆ្នាំ២០០៥ និងបន្តដំណើរការអង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី(HFCA)បាននិយាយថា “ឥទ្ធិពលជាវិជ្ជមានដែលការប្រកួតក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹងនេះ ទៅលើយុវជនក្មេង នៅជុំវិញពិភពលោក រាប់បញ្ចូលទាំងនៅប្រទេសកម្ពុជា ដែលធ្វើអោយកិច្ចខំប្រឹងប្រែងទាំងអស់ទទួលបានតម្លៃតបស្នងយ៉ាងសមស្រប។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ យើងខ្ញុំទទួលបានការឧបត្ថម្ភចាំ ពីក្រុមហ៊ុន ស្មាត(Smart Axiata ) ពីអង្គការមូលនិធិកុមារកម្ពុជា និងក្លិប Rotarians នៅ Collignwood ទីក្រុងមែលប៊ន។

 

 

លោក Tina Redshaw អគ្គរាជទូតតំណាងចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំសូមស្វាគមន៏ ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលធ្វើដំណើរទៅចក្រភពអង់គ្លេសដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹងនៅទីក្រុង ខាឌីស “។

 

នៅក្នុងសន្និសិទសារព័ត៌មាននាថ្ងៃពុធ អង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលី(HFCA) ពិតជាមានសេចក្តីសោមនស្ស រីករាយណាស់ដែលបានទទួលបន្តឧបត្ថម្ភពី ក្រុមហ៊ុនស្មាត(Smart Axiata) សម្រាប់ប្រកួតក្នុងពានរង្វាន់ពិភពលោកជនគ្មានទីពឹង។

 

 

ថ្លែងនៅកម្មវិធីនោះដែរ លោក Jonathan Yap ប្រធានផ្នែកគ្រប់គ្រងនិងកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ស្មាត(Smart Axiata) បាននិយាយនៅក្នុងកម្មវិធីថា លោកពិតជាមានមោទនភាព ចំពោះក្រុមហ៊ុនរបស់លោក អាចបានចូលរួមគាំទ្រក្រុមកីឡាករប្រចាំប្រទេសកម្ពុជា រួមទាំងការងារផ្សេងៗរបស់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី (HFCA)ផងដែរ។

 

 

ការប្រកួតដណើ្តមពានរង្វាន់ឆ្នាំ២០១៩ នៅទីក្រុង ខាឌីស ចក្រភពអង់គ្លេស នឹងធ្វើ ឡើងនៅថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា។ការប្រកួតនឹងផ្សាយបន្ត ផ្ទាល់ នៅលើគេហទំព័រហ្វេសបុក របស់អង្គការបាល់ទាត់រីករាយ កម្ពុជាអូស្ត្រាលី (HFCA)តំណភ្ជាប់ https://www.facebook.com/happyfootballcambodiaaustralia/

 

មតិយោបល់