កម្សាន្ត | June 12, 2019 | 1,179

ទីបំផុត Mik Thongraya និង Min Pechaya បានសម្ដែងរួមគ្នាលើកដំបូងក្នុងរឿងថ្មី

 

ផ្អែកតាមការប្រកាសពីទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍លេខ៧ ឲ្យដឹងថា តារាសម្ដែងរូបសង្ហា Mik Thongraya និងតារាស្រីជួរមុខដ៏ស្រស់ស្អាត Min Pechaya នឹងចាប់ដៃសម្ដែងរួមគ្នាដំបូងក្នុងរឿងភាគថ្មីមានចំណងជើងថា "Sapai Import" ឬ "កូនប្រសាស្រុកក្រៅ"។

 

 

នេះជាលើកដំបូងហើយដែលតារាជួរមុខប្រចាំប៉ុស្តិ៍លេខ៧ទាំងពីររូបបានមកសម្ដែងជាគូរួមគ្នា បន្ទាប់ពីរឿងភាគរបស់អ្នកទាំងពីរម្នាក់ៗសុទ្ធតែមានទទួលបានប្រជាប្រិយភាពខ្លាំង ហើយធ្លាប់មានអ្នកគាំទ្រជាច្រើនសំណូមពរឲ្យពួកគេមានរឿងសម្ដែងរួមគ្នា។

 

 

ក្រៅពីតួឯកទាំងពីរ តារាសម្ដែងពីររូបទៀតដែលត្រូវបានបង្ហើបថានឹងចូលសម្ដែងរឿងនេះដែរមានដូចជា Aun Chaiyapol និង Jaibua។ ប្រភពព័ត៌មានបន្តទៀតថា រឿងភាគថ្មីនេះនឹងជារឿងភាគបែបមនោសញ្ចេតនាស្នេហារ៉ូមែនទិកដែលនឹងធ្វើឲ្យគ្រប់គ្នាលង់ស្នេហ៍។

 

 

យ៉ាងណាមិញ កាលបរិច្ឆេទចាក់ផ្សាយរឿងភាគនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈការថតមិនទាន់ចាប់ផ្ដើមនៅឡើយ។ ចង់ដឹងថាស្នាដៃរួមគ្នាដំបូងរបស់ Mik និង Min ទទួលបានការគាំទ្រកម្រិតណា មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ៕

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ daradaily

 

 

មតិយោបល់