កម្សាន្ត | June 12, 2019 | 5,352

ត្រឹមតែម្ចាស់ហាងសាឡនសោះតែ ងួន សាំង មិនចាញ់តារាល្បីៗមួយចំនួនទេ!

 

ម្ចាស់ហាងប៑ីយូធីស្ទរវ័យក្មេងមួយរូប ក្រៅពីធ្វើអោយគេចាប់អារម្មណ៍ពីរឿងហ៑ានទិញរថយន្តកាដូដល់បុគ្គលិកគំរូរបស់ខ្លួនមុននេះ ក៍កំពុងធ្វើអោយម្នាក់ៗចាប់អារម្មណ៍បន្ថែមផងដែរ ដោយសារតែលោករាល់ពេលទៅណាមកណា គឺមានអ្នកហែរហម មិនខុសពីតារា ឬ អ្នកមានជាន់ខ្ពស់មួយរូប។ 

 

 

យ៉ាងណាមិញនៅលើផេករបស់លោក លោកបានប្រកាសថា ទិដ្ឋភាពដែលលោកទៅណាមកណា មានអ្នកហែរហម គឺដោយសារតែលោកគឺគ្រូបណ្ដុះឯកទេសផ្នែកសាឡន ដែលមានកូនសិស្សស្រលាញ់គោរពច្រើន ហើយកូនសិស្សទាំងនោះ ក៍ចេះតែអមដំណើរទៅណាមកណា ដោយការគោរពស្រលាញ់ប៉ុណ្ណោះ គឺមិនជួលលុយអោយមកធ្វើនោះទេ។ 

 

 

អ្នកលេងហ្វេសបុកច្រើនឡើង បានComment នឹងការចាប់អារម្មណ៍លើរូបភាពរបស់ម្ចាស់ហាងនោះថា"ម្ចាស់ហាងម្នាក់នេះ ទាំងក្មេង ហេីយពូកែ ទៅណាមកណាមានអ្នកហែហមជានិច្ច អ្នកដែលចង់រៀនផ្នែកសាឡន ផាត់មុខធ្វេីសក់ តែងតែនឹកឃេីញសាឡន ហាងបីយូធីស្ទរមុនគេ ព្រោះមេីលទៅសិស្សគាត់ច្រេីនណាស់ សិស្សគាត់មានទាំងក្រុងភ្នំពេញនិងបណ្តាខេត្ត ព្រោះតាមរយះអ្វីដែលគាត់ផុស ហាងរបស់គាត់ ធ្វេីសេវាកម្មសុទ្ធតែល្អៗ ស្អាតៗ មានគុណភាព និងរួសរាយរាក់ទាក់ ទេីបមានអតិថិជនគាំទ្រច្រេីនដូចច្នេះ រហូតបង្កេីតសាខាជិត10ទីតាំងហេីយ"។ 

 

 

គួរបញ្ជាក់ផងដែរ ម្ចាស់សាឡនប៑ីយូធីស្ទរ លោក ងួន សុាំង មុននេះបន្តិចទើបតែបានបញ្ចប់ពិធីប្រគល់សញ្ញាប័ត្រជូនដល់អ្នកសិក្សាចប់ផ្នែកសាឡនក្នុងហាងរបស់លោកចំនួនជាង២០០នាក់ប៉ុណ្ណោះ ខណៈដែលលោកគឺជាម្ចាស់សាឡនវ័យក្មេង តែជោគជ័យមុខជំនួញមិនធម្មតា។

 

 

 

លោកធ្លាប់បានថ្លែងថា ដោយសារតែរយៈពេលជិត៦ឆ្នាំ ដែលលោកបើកហាងសាឡនទទួលបានភាពជោគជ័យ ទើបលោកមានសិស្សច្រើន បានជួយបណ្ដុះជំនាញអ្នកជំនាន់ក្រោយបានច្រើន និងហ៑ានកាដូរថយន្តជូនដល់បុគ្គលគំរូប្រចាំហាងថ្មីៗ។ 

 

 

លោកធ្លាប់បញ្ជាក់ថា មកដល់ពេលនេះ លោកពង្រីកសាខាបាន៥សាខាហើយ នៅរាជធានីភ្នំពេញ និងបាត់ដំបង ហើយក៍បានបណ្ដុះបណ្ដាលសិស្សអោយស្ទាត់ជំនាញសាឡនបានមិនតិចនាក់ផងដែរ ខណៈដែលអ្នករៀនចប់ពីសាលាទៅបើកហាងខ្លួនឯង ក៍មិនតិចនាក់។

 

 

មតិយោបល់