បច្ចេកវិទ្យា | June 12, 2019 | 227

តើអ្នកដឹងអត់ថា Smart Phone ណាដែលមានកាមេរ៉ាបង្កប់ខ្លួន?

 

កាមេរ៉ាបង្កប់ខ្លួនក្នុង Smart Phone បានក្លាយទៅជាចំនុចប្រកួតប្រជែងគ្នាមួយទៅហើយ សម្រាប់ទីផ្សារទូស័ព្ទនៅទូទាំងសកលលោក ព្រោះវាជាបច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញតម្រូវការជាក់ស្តែង និង ទាក់ទាញចិត្តអ្នកប្រើប្រាស់ទូរស័ព្ទដៃ។

 

លោកអ្នកមានដឹងអត់ថា Brand ទូរស័ព្ទណាខ្លះដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ? យើងខ្ញុំជឿជាក់ថាសម័យនេះទៅហើយ​នណាៗ​ក៏ចង់​ប្រើទូរស័ព្ទ​ ដែលមានកាមេរ៉ាបង្កប់ខ្លួនដែរ ព្រោះវាទាន់សម័យ និងជាពិសេស​កាមេរ៉ាបង្កប់ខ្លួន អាចជួយឲ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយ​ ជាមួយនឹងអេក្រង់លាតពេញ​នៅលើទូរស័ព្ទដៃ​ ក្នុងការថតរួប និង ទស្សនាវីដេអូនា​នា​បាន​យ៉ាងទូលាយ ។

 

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើន បាននឹង​កំពុង​ព្យាយាម​បង្កើត​នូវគំនិត​ច្នៃប្រឌិតថ្មីៗ ទាក់ទង​នឹង​ការរចនា​កាមេរ៉ាបង្កប់ខ្លួននេះ ក្នុងនោះ​ដែរ ស្មាតហ្វូន​ដែល​កំពុង​លេច​ធ្លោខ្លាំង ជាងគេក្នុង​ការរចនា​កាមេរ៉ាបង្កប់ខ្លួនឆ្នាំ២០១៩នេះ គឺស្មាតហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមើលទៅពិតជាប្លែក​មិនសរសើរ​មិនបានមែន!

 

 

មិនចាំបាច់មើលអីឆ្ងាយទេ មើលត្រឹមតែកាមេរ៉ាបង្កប់ខ្លួន​ ចាប់តាំង​ពីចេញម៉ូឌែលស៊េរី F11 Pro មក វាមានកាមេរ៉ា​បង្កប់​ខ្លួននៅចំណុច​កណ្តាល ដែលស៊ីមេ​ទ្រីគ្នា​ជាមួយ​នឹង​អេក្រង់ទូរស័ព្ទដៃ ដែលជាភាពងាយស្រួល ចំពោះ​អតិថិជន អាចស៊ែលហ្វី​បានដោយសំលឹងមក​ចំណុច​ត្រង់អេក្រង់ និង Len កាមេរ៉ាបង្កប់​ខ្លួនបាន ដោយមិនពិបាក​ងាកឆ្វេង ឬ ងាកស្តាំឡើយ។

 

បន្ទាប់មកទៀតដើមខែមិថុនា ឆ្នាំ២០១៩នេះស្រាប់តែ OPPO បានបង្ហាញវត្តមានតួ​ឯកស៊េរី Reno ពីរម៉ូឌែល ទៀត ដែលសុទ្ធតែមាន​កាមេរ៉ាបង្កប់ខ្លួន​បែបបញ្ឆិតឡើង Cool តែម្តង ក្នុងទំហំ16MP +AI Beauty និង មានពន្លឺជំនួយ (Soft Light) នៅលើម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (មានបច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ាក្រោយ) ។

 

លើកនេះសឹងតែអាចនិយាយ​បានថា កាមេរ៉ាបង្កប់​ខ្លួន​បែបបញ្ឆិត​របស់ស៊េរី Reno មិនទាន់មាន​ដៃគូរប្រកួត​ប្រជែង ណាអាចធ្វើ​បាននៅ​ឡើយទេ វាពិតជាឡូយ​មែនទែន! ព្រោះមើលទៅ OPPO បានគិតគូរយ៉ាង​ម៉ត់​ចត់​ លើការ​បំពាក់​កាមេរ៉ា​បង្កប់​ខ្លួនបែប​បញ្ឆិតនេះ ដែលធ្វើឲ្យអ្នក​ប្រើប្រាស់​ស្មាតហ្វូន​ជាច្រើន បានប្រដូច​កាមេរ៉ាបង្កប់​ខ្លួន​បែប​បញ្ជិតនេះ ទៅនឹង​ព្រុយត្រីឆ្លាម ប្រដូចវា​ទៅនឹងត្របក​ផ្កាឈូក នៃអាគារ Opera House នៅអូស្រ្តាលី និងប្រដូចវាទៅ​នឹងទ្វាឡាន​ស្ពត​ទំនើបៗ មាន​តម្លៃថ្លៃជាដើម និងផ្សេងៗ (ទស្សនាវីដេអូ) ។

 

 

ដែលបង្កើតបានជាគុណសម្បត្តិ​ដ៏ល្អលើ​អេក្រង់លាត​ពេញ AMOLED (Panoramic Screen) ដែលមាន​កម្រិតលាត​ទំហំ 93.1% ហើយ​កាមេរ៉ាបង្កប់ខ្លួន​ព្រុយត្រីឆ្លាម​នេះ អាចប្រើរយៈពេល​ផុសឡើង​ត្រឹមតែ 0.8s(វិនាទី) ពិតជាលឿន សំលេង​ស្ងាត់ល្អ មិនរំខាន និងអាចផុស​ឡើងចំនួន​២០០.០០០ដង គិតជារយៈ​ពេលអាចលើស​ពី៥ឆ្នាំ សម្រាប់អ្នក​ដែលចូល​ចិត្តស៊ែល​ហ្វីយ៉ាង​ណា គឺម៉ាអេមហ្មង ៕    

 

 

មតិយោបល់