កម្សាន្ត | June 11, 2019 | 315

Jisoo ក្រុម BLACKPINK និង Nichkhun ក្រុម 2PM នឹងចូលសម្ដែងក្នុងរឿងថ្មីរបស់ Song Joong Ki

 

សមាជិកមួយរូបពីក្រុមចម្រៀងនារី BLACKPINK គឺ Jisoo ព្រមទាំងសមាជិកក្រុម 2PM, Nichkhun នឹងលេចមុខក្នុងរឿងភាគថ្មី "Arthdal Chronicles" ដែលមានតារាសម្ដែងល្បី Song Joong Ki ជាតួឯក។

 

 

ប្រភពមួយពីរឿងភាគថ្មី "Arthdal Chronicles" បានបញ្ជាក់កាលពីថ្ងៃទី១០ ខែមិថុនាថា "នេះគឺជាការពិតដែល Jisoo នឹងលេចមុខក្នុងរឿង 'Arthdal Chronicles'។ ទោះយ៉ាងណាពួកយើងសុំមិនបង្ហើបថានាងនឹងសម្ដែងតួអ្វីទេ ព្រោះចង់ឲ្យទស្សនិកជនរង់ចាំទស្សនាដោយខ្លួនឯង"។ មុនរឿងនេះ Jisoo ធ្លាប់បញ្ចេញសមត្ថភាពសម្ដែងរបស់ខ្លួនតាមរយៈរឿងភាគ "The Producers" កាលពីឆ្នាំ២០១៥។

 

 

ដោយឡែកប្រភពមួយទៀតពី JYP Entertainment ក៏បានបង្ហើបដែរថា Nichkhun នឹងចូលរួមសម្ដែងក្នុងរឿងភាគថ្មីនេះដែរ ក៏ប៉ុន្តែក៏មិនបានបង្ហើបថានឹងសម្ដែងជាតួអង្គអ្វីដូចគ្នា។

 

 

ក្រៅពីតារា៣រូបខាងលើ ភាពយន្តភាគ "Arthdal Chronicles" មានការចូលរួមសម្ដែងដោយតារាល្បីមួយចំនួនទៀតដូចជា Jang Dong Gun និង Kim Ji Won និងបានចាប់ផ្ដើមបញ្ចាំងភាគដំបូងកាលពីថ្ងៃទី១ ខែមិថុនា នៅប៉ុស្តិ៍ tvN និង Netflix ផងដែរ៕

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ billboard

 

 

មតិយោបល់