ជីវិត&អាជីវកម្ម | June 11, 2019 | 1,192

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រេងខ្មៅ (HFO) និងឧស្ម័ន (LNG) អានុភាព ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល

 

រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន CGGC-UN POWER CO.,Ltd &ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

 

 

ជាផ្នែកមួយក្នុងការធានានៅវការផ្គត់ផ្គង់ចរន្តអគ្គិសនីឲ្យមានស្ថិរភាព និងដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនីនៅឆ្នាំ២០២០ខាមុខ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជាធ្វើការវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី អានុភាព៤០០មេហ្គាវ៉ាត់ ដំណើរការដោយប្រេងខ្មៅ (HFO) និងនាថ្ងៃអនាគតអាចប្តូរទៅដំណើរការដោយ ឧស្ម័ន(LNG)បាននៅពេលមានហេដ្ឋារចនាសម្ព័ន្ធសមស្រប។

 

 

រោងចក្រផលិតអគ្គិសនីនេះ មានទីតាំងនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលគម្រោងនេះចែកចេញជា ២ផ្នែក ៖ ផ្នែកទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្កាវ៉ាត់ ប្រើប្រាស់ ម៉ាស៊ីន WARTSILA របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN POWER Co., Ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្កាវ៉ាត់ ប្រើបា្រស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NAITIONAL HEAVY MACHINERY CORPORATION។

 

 

អគ្គិសនីកម្ពុជានិងក្រុមហ៊ុន CGGC-CN POWER Co.,Ltd & ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION បានចុះហត្ថលេខាលើកិច្ចសន្យាសាង់សង់រោងចក្រអគ្គិសនីទាំងពីរ ក្រោមរួបភាពម៉ៅការធ្វើវិស្វកម្ម ផ្គត់ផ្គង់បរិក្ខារ និងសាងសង់ (Engineering , Procurement and Contruction (EPC)) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ហើយគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីនេះជាគម្រោងបន្ទាន់ គឺគ្រោងសាងសង់រយៈពេលជាង១០ខែ។

 

 

គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីនេះ ចំណាយថវិកាសរុបចំនួន៣៨០ លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាសាងសង់រោងចក្រអគ្គិសនីទាំងពីរប្រមាណ ៣៥៥លានដុល្លារអាមេរិក និងថវិកាសាងសង់អនុស្ថានីយអគ្គិសនីរួមសម្រាប់រោងចក្រផលិតអគ្គិសនីទាំងពីរ ព្រមទាំងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ប្រមាណ ២៥លានដុល្លារអាមេរិក។អគ្គិសនីកម្ពុជា បានទទួលឥណទានមានការប្រាក់សម្បទានចំនួន ៣០០លានដុល្លារ អាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា  ហើយអគ្គិសនីកម្ពុជាបានដាក់ទុនផ្ទាល់ប្រមាណជាង ៨០លានដុល្លារអាមេរិក ដើម្បីបង្គ្រប់សម្រាប់សាងសង់រោងចក្រផលិតអគ្គិសនី ទាំងពីរនេះ។

 

 

ពេលសាងសង់រួច រោងចក្រនេះ មិនត្រឹមតែបន្ថែមអានុភាពបំពេញការខ្វះខាតថាមពលផ្គត់ផ្គង់មួយចំណែកតែប៉ុណ្ណោះទេ រោងចក្រនេះក៏មានតួនាទីជួយគាំទ្រការដាក់ពង្រាយស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យថ្មីៗ ក្នុងប្រទេស និងជួយពង្រឹងគុណភាពថាមពលផ្គត់ផ្គង់ចូលរាជធានីភ្នំពេញតាមរយៈការលើកកម្ពស់តង់ស្យុងបានប្រសើរ។ 

 

 

គម្រោងទាំងមូលក៏ជាសក្ខីភាពនៃការបញ្ជាទិញឧបករណ៍ និងបច្ចេកវិទ្យា ប្រទេសអាល្លឺម៉ង់ និងប្រទេសហ្វាំងឡង់ ដែលនេះជាករធ្វើពាណិជ្ជកម្មទៅវិញទៅមកដែលមានផលប្រយោជន៏សេដ្ឋកិច្ចទាំងសងខាង។ ប្រទេសអាល្លឺម៉ង់ និងប្រទេសហ្វាំងឡង់បានថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា និងអគ្គិសនីកម្ពុជា ដែលបានជួយទិញបច្ចេកវិទ្យារបស់ខ្លូន។

 

 

 

មតិយោបល់