កម្សាន្ត | June 11, 2019 | 16,527

រឿង "សង្សារខ្ញុំជាមនុស្សភពផ្កាយ" របស់ថៃ ចេញ Trailer ផ្លូវការ ក្រោយស្ងប់រឿងអាស្រូវតួឯកស្រី

 

រឿងភាគកូរ៉េដ៏ល្បីកាលពីឆ្នាំ២០១៣និង២០១៤ គឺ "សង្សារខ្ញុំជាមនុស្សភពផ្កាយ" ឬ "My Love from Another Star" ត្រូវបានប្រទេសថៃទិញសិទ្ធិយកមកថត ដោយក្នុងនោះតួឯកប្រុសស្រីត្រូវបានរ៉ាប់រងដោយ Nadech Kugimiya និង Matt Peranee។ 

 

 

 

ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ទើបតែបញ្ចេញ Trailer លើកដំបូងសម្រាប់រឿងភាគថ្មីនេះនៅក្នុងកម្មវិធីផ្សព្វផ្សាយរឿងភាគថ្មីៗរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។ ដំបូងឡើយរឿងភាគនេះត្រូវបានកំណត់ថានឹងចាក់ផ្សាយនៅកំឡុងដើមឆ្នាំ២០១៩ ប៉ុន្តែចុងក្រោយក៏ត្រូវបានលើកមកក្រោយពាក់កណ្ដាលឆ្នាំ២០១៩វិញ ដោយមានពាក្យចចាមអារ៉ាមថា មូលហេតុគឺដោយសារការធ្លាយរឿងអាស្រូវស្នេហារបស់តួឯកស្រី Matt Peranee។

 

 

 

ក្រោយទស្សនាវីដេអូ Trailer ដំបូងនេះ ទស្សនិកជនជាច្រើនបានបញ្ចេញមតិវិជ្ជមានថាអាចប្រៀបធៀបជាមួយច្បាប់ដើមបាន។ យ៉ាងណាមិញ គេមិនទាន់ប្រាកដថារឿងនេះនឹងទទួលបានជោគជ័យខ្ពស់ឬយ៉ាងណានោះទេ ខណៈមួយរយៈចុងក្រោយនេះ មហាជនថៃជាច្រើននៅតែបង្ហាញការស្អប់ចំពោះ Matt ក្រោយតារារូបនេះទម្លាយទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយអតីតស្វាមីរបស់តារាសម្ដែង Aff Taksaorn ៕

 

 

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ kapook

 

មតិយោបល់