បច្ចេកវិទ្យា | May 22, 2019 | 181

លេងហ្គេមអនឡាញយ៉ាងម៉េច ទើបមិនងាយអស់ថ្មទូរស័ព្ទ!

 

ហ្គេមអនឡាញជាប្រភេទហ្គេមដែលមានការគាំទ្រខ្លាំង ពីក្រុមយុវវ័យនាសម័យថ្មីនេះ អ្នកខ្លះលេងដោយការប្រមូលផ្តុំគ្នាជាក្រុមតូច និង លេងជាក្រុមធំ រហូតពេលខ្លះទោះបីជាពួកគេនៅឆ្ងាយពីគ្នាក្តី ក៏ពួកគេនៅតែអាចលេងហ្គេមអនឡាញឆ្លើយឆ្លងជាមួយគ្នាបានយ៉ាងងាយស្រួល ដោយសារតែមានការភ្ជាប់ប្រព័ន្ធអ៊ីនធើណែតនៅលើទូរស័ព្ទដៃ ឬ ការប្រើប្រាស់សេវាអ៊ីនធើណែតនៅតាមផ្ទះ ហើយអ្នកខ្លះទៀតលេងហ្គេមទាល់តែអស់ថ្មទូរស័ព្ទរហូតដល់ថ្នាក់ដោតខ្សែសាកទូរស័ព្ទបណ្តើរ លេងហ្គេមបណ្តើរ ឬ អ្នកខ្លះត្រូវកាន់ដុំ Power Bank តាមខ្លួនបណ្តើរ លេងហ្គេមបណ្តើរក៏មានដែរ ។

 

ព្រោះថាវាធ្វើឲ្យពួកគេមានអារម្មណ៍រីករាយ និង មិនចាំបាច់ចេញទៅខាងក្រៅផ្ទះ រហូតដល់អ្នកខ្លះទៀតលេងដល់ថ្នាក់ភ្លេចបាយ ភ្លេចទឹកក៏មានដែរ ប៉ុន្តែទោះជាជក់លេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សា និង ធ្វើការងារស្នូលជាចំបងផងណាកនយើងអើយ ហេហេហេ។

 

 

ប្រសិនបើមានបញ្ហាអំពីការសាកថ្មទូរស័ព្ទ​ ពេលលេងហ្គេមម្តងៗ សូមលោកអ្នកឈប់បារម្ភទៀតទៅ ព្រោះថាកូនពៅត្រកូល F មួយរូបទៀត ដែលមានឈ្មោះថា OPPO F11 បានដាក់លក់នៅលើទីផ្សារ ស្រុកខ្មែរយើងហើយ ព្រោះវាបានភ្ជាប់ជាមួយនឹង គុណសម្បត្តដែលមានស្រាប់ ដោយក្រុមផលិតករទូរស័ព្ទដៃ ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន OPPO នៅលើតួខ្លួនរបស់វាតែម្តង ដូចជាកម្លាំងថ្ម 4020mAh ដ៏អស្ចារ្យ ដែលអាចឲ្យគ្នាយើងលេងហ្គេមយ៉ាងណា ក៏មិនងាយអស់ថ្មដែរ។

 

ហើយប្រសិនបើវាត្រូវអស់ថ្មវិញ កាន់តែគ្មានអ្វីគួរត្រូវព្រួយបារម្ភទៀតហើយ ព្រោះវាមានបច្ចេកវិទ្យាសាកថ្មលឿន និង មានសុវត្ថិភាពដោយបច្ចេកវិទ្យា VOOC 3.0 ព្រោះមានមនុស្សជាង១០០លាននាក់​ ហើយនៅលើសកលលោក ដែលពេញចិត្ត និង កំពុងប្រើប្រាស់ជាមួយនឹង បច្ចេកវិទ្យាមួយនេះ។

 

 

បន្ថែមគុណសម្បត្តិមួយប្រភេទទៀតរបស់ OPPO F11 នោះ គឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលអាចជួយដល់អ្នកលេងហ្គេមអនឡាញគ្រប់ប្រភេទ កាន់តែទទួលបាននូវភាពរីករាយ មិនមានភាពទាក់នៅលើម៉ាស៊ីន មិនរអាក់រអួល ហើយការអូសទៅ អូសមក មានភាពរលូនតែម្តង ដោយមិនចាំបាច់ថាំចិត្ត តប់ប្រមល់ទៀតឡើយ នៅពេលដែលលោកអ្នកកំពុងជក់លេងហ្គេមជាក្រុម! មូលហេតុដែលហ៊ានអះអាងបែបនេះព្រោះថាអេដមីនក៏ជាមនុស្សដែលជាជក់លេងហ្គេមអនឡាញដាច់យប់ម្តងៗដែរណាគ្នាយើងអើយ ហេហេហេ ។

 

តោះចាំអង្កាល់ទៀតគ្នាយើង ណាត់គ្នាលេងហ្គេមដាច់យប់នៅចុងសប្តាហ៍ម្តងមើល៍ជាមួយនឹងកូនពៅត្រកូល F គឺ OPPO F11 ទាំងអស់គ្នា ៕ 

 

 

មតិយោបល់