ជីវិត&អាជីវកម្ម | May 12, 2019 | 223

ភាគច្រើននៃមហាសេដ្ឋីជាមនុស្សដែលប្រឹងប្រែងមានដោយខ្លួនឯង

សព្វថ្ងៃនេះមានមហាសេដ្ឋីចំនួន២៦០៤នាក់ក្នុងពិភពលោក ហើយក្នុងនោះ៥៥%ជាអ្នកដឹកប្រើប្រាស់រហូតដល់មានបានដោយខ្លួនឯង នើបើតាមជំរៀនមហាសេដ្ឋីរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារWealth-X។​ យោងតាមរបាយការណ៍ដដែលនេះ ៣០,៩%ទៀតរកទ្រព្យបន្ថែមខ្លួនឯងខ្លះ ហើយមហាសេដ្ឋីដែលទទួលស្នងមរតកពីគ្រួសារមានតែ១៣,៣%ប៉ុណ្ណោះ។

 

 

 

ទិន្នន័យនេះបង្ហាញថាការបន្តកើនទ្រព្យសម្បត្តិនឹងឡើងស្របទៅតាមសមាមាត្រនៃការប្រឹងប្រែងរបស់មនុស្សម្នាក់ៗ ហើយដែលជាការបង្ហាញឱ្យឃើញច្បាស់សារៈសំខាន់នៃសហគ្រិនភាពក្នុងការបង្កើតនិងរក្សាទ្រព្យសម្បត្តិ។តាមពិតទៅ មហាសេដ្ឋីលំដាប់ខ្ពស់បំផុតបច្ចុប្បន្ននេះស្ទើរតែទាំងអស់ជាអ្នកប្រឹងប្រែងដោយខ្លួនឯង តាំងពីស្ថាបនិកក្រុមហ៊ុនAmazon គឺលោកJeff Bezos រហូតដល់សហស្ថាបនិកក្រុមហ៊ុនGoogleលោកLarry Page និងលោកSergey Brin

 

 

ទោះជាយ៉ាងណា ចំនួនមហាសេដ្ឋីនៅទូទាំងពិភពលោកនិងទ្រព្យសម្បត្តិរួមទាំងពួកគេបានធ្លាក់ចុះក្នុងឆ្នាំ២០១៨ បើប្រៀបធៀបជាមួយនឹងឆ្នាំកន្លងទៅ។ ដូចគ្នានេះដែរ ចំនួនមហាសេដ្ឋីបានធ្លាក់ចុះពី២៧៥៤នាក់នៅឆ្នាំ២០១៧។ បញ្ហានេះបណ្តាលមកពីការឡើងចុះនៃទីផ្សារ ភាពតានដឹងពាណិជ្ជកម្មសកល និងដំណើរយឺតនៃសេដ្ឋកិច្ច។

 

ទោះជាយ៉ាងណា សូម្បីតែមហាសេដ្ឋីដែលខិតខំរកទ្រព្យដោយខ្លួនឯងក៏មិនទទួលបានជោគជ័យតែម្នាក់ឯងនោះទេ។ លោកBezos ធ្លាប់និយាយថា ជោគជ័យរបស់លោកជាមួយក្រុមហ៊ុនAmazon មិនអាចកើតឡើងបានទេ បើគ្មានភាពជឿនលឿននៃបច្ចេកវិទ្យា។ នៅក្នុងរយៈពេល២៤ឆ្នាំនៃការបង្កើតក្រុមហ៊ុនAmazon  តាំងពីដើរដឹកកញ្ចប់ទំនិញដាក់ដោយខ្លួនឯងរហូតដល់មានបុគ្គលិកជាង៦០០ ០០០នាក់និងអតិថិជនរាប់លាននាក់ ជោគជ័យនេះកើតឡើងបានដោយសារមានបច្ចេកវិទ្យា។

 

សូម្បីតែជោគជ័យរបស់CEO ក្រុមហ៊ុនFacebook គឺលោកMark Zuckerberg ជាកើតឡើងដោយសារភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាដែរ។ លោកZuckerberg ល្បីឈ្មោះខ្លាំងតាំងពីចាប់ផ្តើមបង្កើតក្រុមហ៊ុនFacebook ក្នុងបន្ទប់ស្នាក់នៅនៃសកលវិទ្យាល័យHarvard ក្នុងឆ្នាំ២០០៤។ សព្វថ្ងៃលោកZuckerberg ជាកំពូលអ្នកមានលំដាប់ទីប្រាំក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិជាង៦៩ពាន់លានដុល្លារ។​

 

លោកZuckerbergធ្លាប់ពន្យល់ប្រាប់ជាសាធារណៈថា យើងទាំងអស់គ្នាដឹងថាយើងមិនអាចជោគជ័យបានដោយត្រឹមតែការមានគំនិតល្អឬការប្រឹងប្រែងធ្វើការនោះទេ។ យើងជោគជ័យបានក៏ដោយសារសំណាងខ្លះដែរ។​

 

ចំណែកលោកWarren Buffett ដែលបានបង្កើតក្រុមហ៊ុនBerkshire Hathaway និងជាកំពូលអ្នកមានលំដាប់ទីបួនក្នុងពិភពលោកដែលមានទ្រព្យសរុបជាង៨៥ពាន់លានដុល្លារ​ ក៏បាននិយាយអំពីតួនាទីនៃសំណាងក្នុងជោគជ័យរបស់លោកដែរ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ CNBC

មតិយោបល់