បច្ចេកវិទ្យា | May 02, 2019 | 170

អស់កង្វល់ទៀតហើយ មានតែ Pickup មួយនេះ អ្នកចង់ទៅណាក៏បាន

 

ថ្មីៗនេះ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាយើង តម្រូវការរថយន្ត Pickup កំពុងទទួលបានប្រជា​ប្រិយភាព​គួរឲ្យកត់សំគាល់។ ដោយឡែកនៅសហរដ្ឋអាមេរិកឯនោះវិញ រថយន្ត Pickup កំពុងលក់ដាច់បំផុត និងបានទាញយក​ ចំនែកទីផ្សារមួយចំនួន ពីទីផ្សាររថយន្តប្រណីត នៅក្នុងប្រទេស ហើយបានក្លាយទៅជាជម្រើស រថយន្តមួយសម្រាប់ តារាល្បីៗនៅសហរដ្ឋអាមេរិកផងដែរ។

 

 

ក្នុងពេលដែលអាជីវកម្មរបស់អ្នកមានតម្រូវការក្នុងការដឹក​សណ្ដោងធ្ងន់ៗ និងបើកបរនៅលើផ្លូវមានឧបសគ្គច្រើនជាដើម រថយន្ត Ford Ranger បានវិវត្តន៍ខ្លួនទៅជារថយន្តទំនើបទាន់សម័យ ដែលអាចផ្ដល់ជូនលោកអ្នកទាំងផាសុកភាព និងបច្ចេកវិទ្យាទំនើបដូចទៅនឹងរថយន្តគ្រួសារដទៃទៀតដែរ ប៉ុន្តែវាបានបន្ថែមជាមួយនឹងមុខងារជាច្រើនទៀតដែលធ្វើឲ្យរថយន្ត Ford Ranger​ ក្លាយទៅជារថយន្តដែលអាចផ្ដល់ឲ្យអ្នកនូវគ្រប់តម្រូវការដូចជាការដឹកសណ្ដោង ការធ្វើអាជីវកម្ម ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងតម្រូវការផ្សេងៗទៀត។ មិនថាសម្រាប់ប្រកបអាជីវកម្ម ឬដំណើរកម្សាន្តនោះទេ រថយន្តPickup មួយនេះអាចផ្ដល់ឲ្យអ្នកគ្រប់យ៉ាងដែលអ្នកត្រូវការ។​

 

លោក Gary Boes ប្រធានផ្នែកផលិតផលសហគ្រាស និងរថយន្ត Trucks ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ យើងបានឃើញនិន្នាការដូចគ្នាកើតឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺអតិថិជនរបស់ Ford ពេញចិត្តនូវភាពល្អឥតខ្ចោះ និងសមត្ថភាពរបស់ Ford Ranger ដែលជារថយន្តសម្រាប់ធ្វើការ និងដំណើរកម្សាន្តលក្ខណៈគ្រួសារដែលពោរពេញទៅដោយភាពធន់រឹងមាំ និងទាន់សម័យ។​

នេះគឺជាមូលហេតុមួយចំនួន ដែលធ្វើឲ្យរថយន្ត Ford Ranger គឺជារថយន្តដ៏ល្អឥតខ្ចោះអាចសម្របទៅតាមគ្រប់តម្រូវការរបស់អ្នក៖

ផ្ដល់ភាពរឹងមាំពេលដែលអ្នកត្រូវការ

ជាមួយនឹងសមត្ថភាពនៃការដឹកបានរហូតដល់ 1.3 តោន និងសណ្ដោងបាន 3,500 kg អ្នកអាចដឹកម៉ាស៊ីនក៏បាន ឬដឹករបស់ធ្ងន់ៗដូចជាឧបករណ៍បោះជំរុំជាដើម។ ដោយសារ​ទ្វារខាងក្រោយរបស់ Ford Ranger បានបំពាក់ដោយបូមធ្វើឲ្យការលើកដាក់ឥវ៉ាន់ផ្នែកខាងក្រោយលែងលំបាកទៀតហើយ។

 

 

កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដែលធ្វើឲ្យការឡើងចំណោតកាន់តែមានសុវត្ថិភាព មិនខ្លាចរអិលថយក្រោយមកប៉ះរថយន្ត ឬឧបសគ្គនៅខាងក្រោយ។

 

 

ទំនើប និងជាជម្រើសដ៍ឆ្លាតវៃ

ពេលលោកអ្នកត្រូវការរថយន្តដែលអាចបើកកាត់ខ្សាច់ ទឹក និងសម្រាប់បើកបរក្នុងក្រុង Ford Ranger អាចផ្ដល់ឲ្យអ្នកគ្រប់យ៉ាង ទាំងរូបរាង និងសមត្ថភាពដ៏អស្ចារ្យក្នុងរថយន្តតែមួយ។

 

 

Ford Ranger​ មិនត្រឹមតែមានផ្នែកខាងក្រៅរចនាយ៉ាងស្រស់ស្អាតនោះទេ រថយន្តនេះក៏បានភា្ជប់មកជាមួយនូវបច្ចេកវិទ្យាដ៏ទំនើបផងដែរ ដូចជាបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ជាដោយសម្លេងទៅលើការហៅចេញ ការស្ដាប់តន្ត្រី និងការកម្សាន្តផ្សេងៗ ការប្រើGPS ដើម្បីស្វែងទីតាំងណាមួយជាដើម​ ដោយពុំចាំបាច់ដកដៃចេញពីចង្កូត ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬការប៉ះទង្គិចនៅលើផ្លូវ Ford Ranger បានបំពាក់ជាមួយនឹងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist With Pedestrian Detection and Autonomous Emergency Braking) ។​ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

 

 

ដូចនេះរថយន្ត Ford Ranger គឺជាជម្រើសរថយន្តដ៏ល្អបំផុតសម្រាប់លោកអ្នក មិនថាសម្រាប់ធ្វើការប្រកបអាជីវកម្ម ធ្វើចំការ ឬសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រូសារនោះទេ ព្រោះរថយន្តនេះបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជាច្រើនដែលអាចបត់បែនគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពផ្លូវទាំងអស់។

 ?wmode=opaque&theme=dark" frameborder="0" allowfullscreen>

មតិយោបល់