បច្ចេកវិទ្យា | April 26, 2019 | 351

ហេតុអី្វ 10 X Hybrid Zoom របស់ OPPO Reno វាយលុកទីផ្សារអ៊ឺរ៉ុបមុនគេ!

 

អស់ទាស់បន្ទាប់ពីបានបង្ហាញខ្លួន នៅទីក្រុងសៀងហៃ ប្រទេសចិនរួចមក OPPO Reno បានចាប់ផ្តើមសម្រុក ទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនគេ ដោយវាបានបង្ហាញខ្លួន ជាផ្លូវការនៅទីក្រុង Zurich ប្រទេសស្វីស កាលពីម្សិលមិញ ដោយទទួលបានការគាំទ្រខ្លាំង ពីក្រុមអ្នកគាំទ្រ នៅតំបន់អ៊ឺរ៉ុប  ជាពិសេសពីក្រុមអ្នក ជំនាញថតរូប ឬ  Professional Photographers។

 

 

ព្រោះនៅតំបន់អ៊ឺរ៉ុបសំបូរទៅដោយ​ អ្នកស្រលាញ់រូបភាព សំបូរទៅដោយអ្នកជំនាញថត រូបល្បីៗ ដោយវាសំអាងទៅលើលក្ខណៈសម្បត្តិ ពិសេសនៃការបំពាក់ នូវបច្ចេកវិទ្យា 10X Hybrid Zoom ដោយវាអាចធ្វើការ Zoom កាន់តែជិត ថតរូបកាន់តែច្បាស់ គុណភាព កាន់តែល្អឥតខ្ចោះ ហើយ OPPO Reno អាចនឹងត្រូវគេប្រសិទ្ធនាមឲ្យថា ជាជំនួយការថតរូបដ៏ល្អ សម្រាប់អ្នកជំនាញថតរូបល្បីៗ លើសកលលោកថែមទៀតផង។

 

 

ព្រោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ OPPO Reno អាចថតរូបបានឆ្ងាយ និង ច្បាស់ ដោយកាមេរ៉ា​របស់វា បានសហការជាមួយនឹងក្រុមហ៊ុន Sony ក្នុងទំហំ 48MP IMX586 ដែលបង្ករភាពងាយស្រួល ដល់ការចាប់យករូបភាព ពេលយប់ប្រកបដោយវិជ្ជាជីវៈ មិនតែប៉ុណ្ណោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ Reno ក៏អាចប្រើប្រាស់ ក្នុងការថតវីដេអូកម្រិត 4K UHD បានរហូតដល់ទៅចំនូន 60fps ផងដែរ  ដោយវាមានពីរពណ៌ គឺ Ocean Green និង Jet Black ហើយវាកំពុងតែអង្រួនបេះដូង​ អ្នកចូលរួមក្នុងទីក្រុង Zurich ហួសពីការរំពឹងទុក របស់ខ្លួនជាពិសេស នៅលើបច្ចេកវិទ្យា10X Hybrid Zoom នេះតែម្តង។ 

 

 

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុន ដែលតែងតែព្យាយាម យ៉ាងយកចិត្តទុកដាក់ បង្កើតគំនិតច្នៃប្រឌិតថ្មីៗ យ៉ាងម៉ត់ចត់បំផុត  ក្នុងការរចនាម៉ូឌែល ទូរស័ព្ទនីមួយៗ ជាពិសេសគឺការបង្កើតម៉ូឌែល OPPO Reno នេះឡើង ក្នុងលក្ខណៈជាប្រភេទទូរស័ព្ទ ដែលមានអេក្រង់លាតសន្ធឹង ធំល្វឹងល្វើយស្ទើតែ100% វាស្ទើតែគ្មានគែម និងមិនមានចន្លោះ ឆកណាមួយឡើយ វាថែមទាំងមានកាមេរ៉ាភ្លោះ ស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និងមានកាមេរ៉ាមុខ ផុសចេញពីតួខ្លួន មានរាងដូចជាស្នែងសត្វរមាស ដែលភាគច្រើនពាក្យ Reno នេះ ត្រូវបានគេ ប្រដូចទៅនឹងពាក្យ Rhino (សត្វរមាស)ដូច្នោះដែរ ។

 

 

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សួរថាតើ OPPO Reno នឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍ យើងដែរឬទេ? មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេសកម្ពុជាយើងឬអត់? បើគ្រាន់តែមើលពីសមត្ថភាព របស់វាត្រួសៗ ស្មើនឹងសមត្ថភាព កាមេរ៉ាធំៗទៅហើយនោះ ចុះតម្លៃមិនកប់ក្តោង ហើយលោកព្រះ បើអីញ្ជឹងមានតែរង់ចាំ តាមដានទស្សនាទាំងអស់គ្នាជាបន្តទៀត .......... ៕

 

 

មតិយោបល់