បច្ចេកវិទ្យា | April 24, 2019 | 313

ថាមែន មែន!….OPPO ធ្វើទូរស័ព្ទ Avengers ទាល់តែបាន

នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំ​ ដ៏ល្បីល្បាញរបស់ Marvel‘s Avengers Endgame នឹងត្រូវចាក់បញ្ជាំងនៅប្រទេសកម្ពុជា និង នៅតាមរោងកុនល្បីៗ នៅតាមបណ្តាប្រទេសមួយចំនួន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះហើយ ស្របពេលជាមួយគ្នានោះដែរ ។

 

 

ក៏មាន Fan Marvel នៅកម្ពុជារាប់ពាន់នាក់ បានកក់សំបុត្រកុនរបស់ Avengers Endgame និង ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺការបង្ហាញខ្លួនទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ទាក់ទាញកាន់តែកៀកទៅៗ នៅថ្ងៃដែល Marvel ជិតនឹងចាក់បញ្ចាំងដូចគ្នាដែរ។

 

ប៉ុន្តែអ្វីទៅជាចំណុចពិសេសរបស់ទូរស័ព្ទ  OPPO F11 Pro Avengers Limited Edition វាស្តាប់មើលទៅ ហាក់ដូចជាមានលក្ខណៈពិសេស ជាងទូរស័ព្ទ OPPO F11 Pro ទើបនឹងចេញទៅទៀត ព្រោះតាមការកត់ចំណាំ របស់យើងខ្ញុំទៅឃើញថា ក្រុមហ៊ុន OPPO តែងតែផ្តល់ភាពភ្ញាក់ផ្អើល និង បំពាក់បច្ចេកវិទ្យាប្រកប ដោយគំនិតច្នៃប្រឌិតថ្មីៗ ដល់អ្នកប្រើប្រាស់ទូរស័ព្ទគ្រប់គ្នាៗ ។

 

 

​ពីមួយជំនាន់ ទៅមួយជំនាន់។ ជាក់ស្តែង OPPO F11 Pro Avengers Limited Edition ប្រាកដណាស់នឹងមានអ្វីៗ ដែលប្លែកៗ និង អស្ចារ្យជាងម៉ូឌែល F11 Pro ព្រោះគ្រាន់តែវា ភ្ជាប់គ្នាជាមួយនឹងប្រេន Avengers ប៉ុណ្ណឹង ឡើងរង្គោះរង្គើរ Fan បាត់ទៅហើយ ចុះទម្រាំតែ បច្ចេកវិទ្យាខាងក្នុង របស់វាទៀត មិនដឹងថាកប់ប៉ុណ្ណា ទៅលោកអើយ គ្រាន់តែមើលសម្បកខាងក្រៅ ទាំងពណ៌ និង ការរចនាជាមួយ Logo Avengers ឡើង High ម្លឹងៗទៅហើយ ចុះទម្រាំផ្នែកខាងក្នុង របស់ OPPO F11 Pro Avengers Limited Edition ទៅទៀត។

 

រឹតតែអស្ចារ្យប៉ុណ្ណាទៅ ព្រោះនៅពេលនេះរឿង Avengers និង ទូរស័ព្ទ OPPO Avenger កំពុងតែបានឆក់យកបេះដូង អ្នកគាំទ្រខ្លាំងណាស់ ជាពិសេស Fan ផ្កាប់មុខរបស់ Avengers តាំងតែពីមានព័ត៌មាន បែកធ្លាយដំបូងៗមកម្ល៉េះ។

 

 

យើងគិតតែប៉ុណ្ណេះទៅ ប្រសិនបើវាជាទូរស័ព្ទ Avengers មែន វាច្បាស់ជាមានអ្វី ដែលខ្លាំងដូច Hero ក្នុងរឿង Marvel ជាក់ជាមិនខាន គ្រាន់តែពេលនេះ ពួកយើងមិនដឹងថា វាអាចនឹងដូចចំណុចអ្វីខ្លះ! ដូច្នេះចូរសាកទស្សន៍ទាយ ទាំងអស់គ្នាមើល៍ ថា វាអាចនឹងមានអ្វី អស្ចារ្យខ្លះ ? វានឹងមកដល់ប្រទេស កម្ពុជាឬអត់? ហើយវាមានតម្លៃប៉ុន្មានដែរ?៕  

 

 

មតិយោបល់