អត្ថបទផ្សាយពាណិជ្ជកម្ម | March 14, 2019 | 157

រុស្ស៊ីដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ​អាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ក្រុមបាល់ទះឆ្នេរខ្សាច់បុរស មក​ពីប្រទេស​រុស្ស៊ី​គ្រង​តំណែង​ ម្ចាស់​ជើង​ឯក នៃ​ការ​ប្រកួត​​បាល់​ទះឆ្នេរ​ខ្សាច់ ផ្នែកបុរស​ប្រចាំ​មណ្ឌល កំពង់​ស្ពឺ ​ក្នុងក្រប​ខណ្ឌ​ការប្រកួត​ កីឡាបាល់​ទះ​ឆ្នេរខ្សាច់​អន្តរជាតិ ស្រាបៀរ​​អាន់ឆ័រ​លើក​ទី២​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នៅ​បរិវេណ​ដីឡូរ៍​ឧកញ៉ា​ ឈួន គឹមសាន ។

 

 

ក្នុងឱកាសប្រគល់រង្វាន់ជូន​ក្រុម​ជយលាភី និង​បំពាក់​មេដាយ​ ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី​លោក សរ សុពុត្រា អភិបាល​រង​​ខេត្ត​កំពង់​ស្ពឺ និងជា​ប្រធាន​សហភាព​ សហព័ន្ធ​យុវជន ខេត្តកំពង់ស្ពឺ លោក Chris Liu នាយក​ផ្នែក​បច្ចេក​ទេស​ នៃសហព័ន្ធ​កីឡា​បាល់ទះ អន្តរជាតិ (FIVB)  លោក Fahmi Rajendra នាយក​ផ្នែកទីផ្សារ​នៃក្រុមហ៊ុន ស្រាបៀរ​អាន់ឆ័រ និង​អ្នក​នាង Justina Vincent នាយក​ម៉ាក​សញ្ញា​ស្រាបៀរ​អាន់ឆ័រ។

 

 

ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ី ទទួល​បាន​មេដាយ​មាស ការ​ប្រកួត​​បាល់ទះ​ឆ្នេរខ្សាច់ ផ្នែក​បុរសប្រចាំ​មណ្ឌល​ កំពង់​ស្ពឺ​ បន្ទាប់​ពីយក​ឈ្នះ​ ក្រុម​បាល់ទះ​ឆ្នេរខ្សាច់ បុរស​អាហ្រ្វិក​ខាងត្បូង ក្នុង​លទ្ធផល​២​សិតទល់​០ នៅវគ្គផ្តាច់​ព្រ័ត្រ ដូច្នេះ​ក្រុមបាល់ទះ​ ឆ្នេរខ្សាច់​បុរស​អាហ្រ្វិក​ ខាង​ត្បូង​បាន​ត្រឹម​ជើង​ឯក​រង ចំណែក​ម្ចាស់​មេដាយ​សំរិទ្ធ បាន​ទៅលើ​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់ បុរសដាណា​ម៉ាក។​ ក្រុម​ទទួលជយ​លាភី​ទាំង​៣ នឹង​មាន​សិទ្ធិលេង​សម្រាប់​ វគ្គផ្តាច់​ព្រ័ត្រក្នុង​ក្រប​ខណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍​ កីឡាអូឡាំ​ពិក​ ទីក្រុង​តូក្យូ​២០២០ ប្រទេស​ជប៉ុន ដើម្បី​ឈាន​រក​ទៅជើង​ឯក​ ពិភពលោក។

 

 

កម្មវិធីប្រកួតនេះនឹង​បន្តធ្វើ​ឡើង នៅ​ខេត្តពីរ​ទៀត​គឺ​៖ ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា និងខេត្ត​កំពង់​ចាម នៅ​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា។ ចំពោះ​ព័ត៌មាន​លម្អិត​ អំពីព្រឹត្តិ​ការណ៍​កីឡា​បាល់​ទះ ឆ្នេរខ្សាច់​អន្តរ​ជាតិ​នេះ សូមចូលមើល​ទំព័រហេ្វស​បុក របស់​ស្រាបៀរ​អាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

 

 

ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់