កម្សាន្ត | March 13, 2019 | 216

បរិបទ​ថ្មី! យុវវ័យ​​សសើរ និង​គាំទ្រ​​​រឿង”លោក​ប្ដី” ទោះ​​បញ្ចាំង​ប៉ះ​សុទ្ធតែ​ភាពយន្ត​បរទេស​ល្បីៗ

ជា​បរិបទ​ថ្មី​មួយ​សម្រាប់​វិស័យ​ភាពនយ្ត​ខ្មែរ ដោយ​​បណ្ដា​​ក្រុម​យុវវ័យ និង​​ទស្សនិកជន​​ បាន​ចូល​​ទស្សនា​​រឿង”លោក​ប្ដី” ជា​ស្នាដៃ​ដឹក​​នាំ​​ពី​សំណាក់​​នាយ ពាក់មី បាន​​សសើរ​​រឿង​នេះ​​ថា​​ល្អ​​មើល សើច​​ពី​ដើម​​ដល់​ចប់។

 

 

 

ការ​សសើរ និង​គាំទ្រ​​ពី​សំណាក់​​ទស្សនិកជន ខណៈ​ភាពយន្ត​​បែប​​កំប្លែង​​មួយ​​នេះ​ បញ្ចាំង​​​ចំ​ថ្ងៃ និង​ម៉ោង​​ដូច​គ្នា​​ជាមួយ​​ភាពយន្ត​​បរទេស​​ល្បីៗ​​​របស់ ថៃ និង​ Hollywood ដូច​ជា​រឿង Captain Marvel ។

 

 

នេះ​គឺ​ជា​ទិដ្ឋភាព​ថ្មី​មួយ​ទៀត ​របស់​ភាពយន្ត​ខ្មែរ​ អាច​​ប្រកួត​ប្រជែង​​ក្នុង​​ម៉ោង​​បញ្ចាំង​​ដូច​​គ្នា ​ជា​មួយ​​ភាពយន្ត​​បរទេស​​បាន ព្រោះ​ពេល​​កន្លង​​ទៅ​​រាល់​​បណ្ដា​ភាពយន្ត​ខ្មែរ​ បញ្ចាំង​ចំ​ថ្ងៃ​​ជា​មួយ​​ភាពយន្ត​​បរទេស មិន​សូវ​ជា​​ទទួល​​ការគាំទ្រ​ ​ពី​ទស្សនិកជន​ខ្មែរ​​ប៉ុន្មាន​​ទេ ដោយ​​មិត្ត​យុវ​វ័យ​ភាគ​​ច្រើន ​ចាប់​​អារម្មណ៍​​ភាបយន្ត​​បរទេស​​ជាង។

 

 

យ៉ាង​ណា​សម្រាប់​​រឿង​​”លោក​ប្ដី” ដោយសារ​​តែ​មាន​​រសជាតិ​ថ្មី​ប្លែក ជា​ពិសេស​​ទាក់​ទង​ នឹង​ល្បិច​​ខិលខូច​​របស់​​ស្វាមី​​ក្នុង​​រឿង​​នេះ និង​ពោរ​ពេញ​​ដោយ​​ភាព​​កំប្លែង​​សើច​ ​ពី​ដើម​ដល់​​ចប់​​បាន​​ទាក់​ទាញ​​ចិត្ត ​អ្នក​​ទស្សនា​​ជា​ខ្លាំង។

 

 

រឿង​”​លោក​ប្តី​”​បានធ្វើការ​ចាក់​​បញ្ចាំង ​ជា​ផ្លូវការ​​តាំង​ពីថ្ងៃ៧ ​មីនា​ ​ឆ្នាំ2019​ មក​ម្ល៉េះ។​​ ភាពយន្ត​នេះ​​​និយាយ​​ពី​ស្វាមី​​ខិល​ខួច​ ​មាន​ល្បិច​​ដាក់​​ប្រពន្ធ​ ​មិន​បាន​​ប្រើ​ហឹង្សា​​អ្វី​​នោះ​ទេ​ ​តែ​​ចិត្ត​ស្ត្រី​ជា​​ប្រពន្ធ​ ​គឺ​គ្រាំ​ចិត្ត​ស្ទើរ​តែ​ក្អួត​ឈាម​ ​ព្រោះ​​ទង្វើ​ប្តី​​កំហូច​។ អ្វីដែល​ប្លែក​ទោះ​ជាមាន​រឿង​បរទេសល្អ មើល​បុក​ប៉ះ​ចំរឿង​ខ្មែរមួយ​នេះ សន្ទុះការ​ចូល​មើល​គាំទ្រ កុនខ្មែររបស់​យុវវ័យ​ នៅតែ​ពុះ​កញ្ជ្រោល​មិន​ថម​ថយ។

 

 

ការ​គាំទ្រ និង​សសើរ​ពី​សំណាក់ ​ទស្សនិកជន និង​​មិត្តៗ​​យុវវ័យ​​ខ្មែរ ជាកម្លាំង​ចិត្តមួយ សម្រាប់​​ផលិតករ តួសម្ដែង និង​​ភាពយន្ត​ខ្មែរ​​តែ​ម្ដង អាចត​តាំង​បាន​ជាមួយ បណ្តារឿងថ្មីៗ​បាន​មក​ដល់ រោងកុនសុទ្ឋតែ​មាន​គុណភាព​ល្បី លើហូលីវូត​តែ​រឿង ”លោកប្តី” នៅតែមាន​ហ្វេនបន្ត​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា។

 

 

 

រឿង ”លោកប្តី” នៅតែបន្តបញ្ចាំង​ដដែល​នោះ​ទេ ទោះជា​មាន​ការចាក់​បញ្ចាំង​ច្រើន​ថ្ងៃ​កន្លង​ទៅមែន តែនៅមិន​ទាន់​ឈប់​ផ្សាយ​ឡើយ។ ដូចនេះអ្នក​មិនទាន់​បាន​ចូល​រួមទស្សនា អាចចូល​រួម​ទស្សនា​ជាបន្ត​បាន ដើម្បីលើក​ស្ទួយ​កុន្មែរកូន​ខ្មែរ៕

 អត្ថបទ ៖ អាដាម

មតិយោបល់