ជីវិត&អាជីវកម្ម | March 13, 2019 | 68

កំហុសដែលម្ចាស់ហាងទំនិញលើអ៊ីនថឺណិតគួរជៀសវាង

អ្នកធ្វើទីផ្សារពាណិជ្ជកម្ម លើអ៊ីន​ធឺណេត​មាន​គោល​ដៅ​ចំនួន៤​ គឺនាំ​អតិថិជន​ថ្មីមក​ស្គាល់​ហាង ប្រែ​​ក្លាយអ្នក​មក​មើល​ហាង ឱ្យទៅជា​អតិថិជន ស្វែងរក​មធ្យោបាយ​ បង្កើនប្រាក់​ចំណូល​ពី​អតិថិជន​ម្នាក់ៗ និង​បង្កើត​ការលើក​ទឹក​ចិត្ត​ធ្វើ​យ៉ាង​ណា ឱ្យ​អតិថិជន​ត្រឡប់​មក​ទិញ ផលិត​ផល​ទៀត​ នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​គោល​ទាំង​៤​នេះ មិន​អាច​ក្លាយការពិត​បាន​ទេ បើលោក​អ្នក​ភ្លេច​ខ្លួន បណ្តោយ​ឱ្យ​កំហុស​ទូទៅ​មួយ​ចំនួន កើត​ឡើង​ញឹក​ញាប់​៖

 

 

 

១/ មិនបង្ហាញចំនួន​វត្ថុនៅ​លើ​កាត​របស់ភ្ញៀវ

អតិថិជនសព្វថ្ងៃនេះ ចូលមើល​ហាង​ទំនិញ​លើ​អ៊ីន​ធឺណេត តាមរយៈ​ឧបករណ៍​ជាច្រើន ប្រភេទ​ដូច​ជា​កុំព្យូទ័រ ទូរស័ព្ទដៃ និង​សម្ភារៈ​បច្ចេកវិទ្យា​ មួយ​ចំនួន​ទៀត។ ប៉ុន្តែ​នៅ​គ្រប់ពេល ដែល​គេត្រឡប់​មក​ហាង​ទំនិញ​លើ​អ៊ីនធឺណេត របស់​លោក​តាម​រយៈ​ឧបករណ៍​ផ្សេង​ខុស​ពី​ពេល​មុន ពួកគេ​បែរ​ជា​មាន​ឈ្មោះ​ថា ជាភ្ញៀវ ឬអតិថិជន​ថ្មី​ទៅវិញ។ ការ​កំណត់របៀប​នេះ ជាការ​រំខាន​អារម្មណ៍​មួយ ពីព្រោះ​អតិថិ​ជន​ខ្លះ បាន​ជ្រើស​រើស​មុខ​ទំនិញ ​មួយ​ចំនួន​រួច​ទៅ​ហើយ នៅក្នុង​កាត​របស់​គេ ហើយ​គេ​មិន​ចង់​ចំណាយ​ពេល​ច្រើន ទៅស្វែងរក​និង​ជ្រើស​រើស​ ទំនិញ​ទាំង​អស់​នោះ​ម្តង​ទៀត​ទេ។

 

២/ មិនភ្ជាប់​ទំព័រ​ផលិត​ផល ដោយ​ផ្ទាល់​ជាមួយ​គេហទំព័រមេ

ការតាំងបង្ហាញផលិតផល ដែល​​ពេញនិយម​បំផុត នៅលើ​គេហទំព័រ​ហាង​ទំនិញ របស់​លោកអ្នក​ជា​គំរូល្អ ប៉ុន្តែហាង​ទំនិញ​លើ​អ៊ីន​ធឺណេត ដែល​លក់​ផលិត​ផល​រាប់​ពាន់​ប្រភេទ​ប្រហែល​មាន​ការ​លំបាក ក្នុង​ការ​បំព្រួញ​កន្លែង សម្រាប់​តាំង​បង្ហាញ។ មាន​ហាង​ទំនិញ​ជាច្រើន ដោះស្រាយ​បញ្ហា​នេះ តាម​រយៈ​ការភ្ជាប់​តំណ ទៅ​ទំព័រ​ប្រភេទ​​ផលិតផល។ កិច្ចការដែល​ហាង​ទំនិញ​ទាំងនេះ ធ្វើគឺ​គេ​តាំង​បង្ហាញ​រូប​ភាព ផលិត​ផល​ពេញ​និយម​បំផុត ហើយ​នៅពេល​អតិថិជន ចុចមើល​ព័ត៌មាន​លម្អិត គេបែរ​ជាភ្ជាប់​ទៅ​ទំព័រ​ប្រភេទ​ផលិត​ផលទៅវិញ។ នេះជា​ការធ្វើ​ឱ្យអតិថិជន​ខក​ចិត្ត​ខ្លាំង ពីព្រោះ​គេត្រូវ​ចំណាយ​ពេល​ច្រើន ដើម្បីស្វែង​រក​ផលិត​ផល ដែល​គេចង់​បាន។

 

៣/ តាំងបង្ហាញតម្លៃ​និង​ការវាយ​តម្លៃច្រើន ក្នុង​កន្លែង​ជាមួយ​គ្នា

ហាងទំនិញលើអ៊ីន​ធឺណេត​ ភាគច្រើន​មាន​របៀប​ដែល​អតិថិជន អាច​តម្រៀប​មុខ​ទំនិញ​តាម​តម្លៃ។ វិធីនេះ​ជួយ​ឱ្យគេ​ដឹង​ច្បាស់​ថា គេអាច​មាន​លទ្ធភាព​ទិញ​បាន​ទំនិញ​អ្វីខ្លះតម្រូវ​តាម​លុយ​​ដែល​គេ​មាន។ ទោះជា​យ៉ាង​ណា កំហុស​ទូទៅ​មួយ ដែល​ហាង​ទំនិញ​លើ​អ៊ីនធឺណេត​ភាគច្រើន បង្កើត​ឡើង​គឺច្របាច់​បញ្ចូល​គ្នា ទាំង​តារាង​តម្លៃ និង​តារាង​វាយតម្លៃ​ផ្សេងៗទៀត ទាក់ទង​នឹង​មុខ​ទំនិញ​នោះ។ ការធ្វើ​បែប​នេះ ជារបៀប​បំពាន​ការ​សម្រេច​ចិត្ត របស់​អតិថន​និង​មិន​សេរីភាព​ ពេញលេញ​ដល់​អតិថិជន​ឡើយ។

 

៤/ ប្រើប្រាស់ប្រភេទទំព័រ​ខុស សម្រាប់​ការ​តាំង​បង្ហាញ

តើលោកអ្នកគួរតែជ្រើសរើស វិធី​ទាញ​គេហទំព័រ​ចុះ​ក្រោម រហូត​ដល់​គ្មាន​ទី​បញ្ចប់​ដូច Facebook និង Twitter ដើម្បីមើល​ផលិត​ផល ឬការបើក​ជាទំព័រ​នីមួយៗ ដើម្បី​មើលផលិត​ផល​នីមួយៗ? ចម្លើយ​ត្រឹម​ត្រូវ​អាស្រ័យ​ លើ​ប្រភេទ​ផលិត​ផល ដែល​លោក​អ្នក​លក់ និង​អតិថិជន​របស់​លោក​អ្នក។ បើភាគ​ច្រើន​នៃ​អតិថិជន​ របស់​លោកអ្នក​ដឹង​ច្បាស់​ថា គេ​ចង់​បាន​អ្វី ការបង្កើត​ទំព័រមួយ ដែល​ទាញ​ចុះក្រោម​មិន​មាន​ទីបំផុត​នោះ បានត្រឹម​តែ​ធ្វើឱ្យ​ភ័ន្តច្រឡំ និង​ពិបាក​សម្រាប់​អតិថិជន​ទៅ​វិញ​ទេ។ ផ្ទុយ​ទៅវិញ បើលោក​អ្នក​ធ្វើពាណិជ្ជកម្ម នៅក្នុង​ឧស្សាហ​កម្ម​ សម្លៀក​បំពាក់ ឬម៉ូត​អង្ការ ប្រហែល​អតិថិជន​របស់​លោក​អ្នក ចង់ស្វែង​រក​មើល​ទំនិញ​ថ្មីៗ​ច្រើន។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់