អត្ថបទផ្សាយពាណិជ្ជកម្ម | March 13, 2019 | 204

សេចក្តីប្រកាសជាផ្លូវការ៖ ស្រាបៀរថៃហ្គ័រ ប្រកាស​ពីការ​ពន្យារ​ពេល​អញ្ជើញមក​ដល់​ របស់​កំពូល​តារា​បាល់​ទាត់​លំដាប់​ពិភព​លោក  “RONALDINHO”  ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ប្រចាំ​ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ  TIGER STREET FOOTBALL FESTIVAL 2019  

ភ្នំពេញ៖ នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុន​ស្រាបៀរថៃហ្គ័រ​ បាន​ប្រកាស​ពីការ​ពន្យារ​ពេល​ នៃ​ការអញ្ជើញ​មក​ដល់​របស់​កំពូល​ តារាបាល់​ទាត់​លំដាប់​​ពិភព​លោក Ronaldo de Assis Moreira ដែលគេ​ស្គាល់​ជាទូទៅ​ថា “Ronaldinho” មកកាន់​ប្រទេស​កម្ពុជា។ កំពូល​តារាបាល់​ទាត់​សញ្ជាតិ​ប្រេស៊ីល គឺជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ប្រចាំ​កម្មវិធី​ប្រកួតបាល់ទាត់​ដ៏​ធំ​អស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូមអាន​សេចក្ដីថ្លែង​ការណ៍​ជាផ្លូវការ​ដូច​ខាង​ក្រោម៖

 

   

             

"ក្នុងនាមជាឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ប្រចាំ​កម្មវិធី​ប្រកួត​បាល់​ទាត់ TIGER STREET FOOTBALL FESTIVAL 2019   សូម​សម្តែង​នូវការ​សោកស្តាយ ជាមួយ​ប្រិយ​មិត្ត អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ កម្ពុជា​ទាំង​អស់ ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​ពេល នៃ​ការ​អញ្ជើញ​មក​ដល់ របស់​កំពូល​តារា​បាល់​ទាត់​លំដាប់​ពិភពលោក Ronaldinho មកកាន់ប្រទេស​កម្ពុជា ដោយសារ​​ភាពចាំ​បាច់ និង​កាលៈ​ទេសៈ ដែល​ពុំអាច​ដឹង​ទុក​ជាមុន។ នីតិវិធី​ដើម្បី​ទទួល​បាន​លិខិត​ឆ្លង ដែន​របស់​លោក Ronaldinho ត្រូវ​បាន​ពន្យារ​ពេល​ ជាហេតុបណ្តាល​ឱ្យលោក មិន​អាច​ចាក​ចេញ​ពីប្រទេស​ប្រេស៊ីល និង​មិន​អាច​បំពេញ តាម​ការ​សន្យា​មក​ចូល​រួម ក្នុង​វគ្គប្រកួត​ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់ TIGER STREET FOOTBALL FESTIVAL 2019  នៅព្រះរាជាណាចក្​រកម្ពុជា។

 

Ronaldinho ពិតជាស្រឡាញ់​ប្រិយមិត្ត អ្នកគាំទ្រ​កម្ពុជា ហើយ​ពិត​ជា​ទន្ទឹង​រង់ចាំ ជួបអ្នក​គាំទ្រ​ទាំង​អស់​ដោយ​ផ្ទាល់។ លោក​ពិត​ជាមាន​កិត្តិយស និង​មាន​មោទន​ភាព​ណាស់  ដែល​បាន​ក្លាយ​ជាឯក​អគ្គរដ្ឋ​ទូត​សុច្ឆន្ទៈ ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019   ដែលរៀបចំ​ដោយ​ស្រាបៀរ​ថៃហ្គ័រ ហើយ​ចង់​ចូល​រួម និង​ជាចំនែក​មួយ នៃព្រឹត្តិការណ៍​នេះ ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត ដល់​កីឡាករ​បាល់​ទាត់ ដែល​មាន​ទេព​កោសល្យ នៅក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​បង្ហាញ​ការកោត​សរសើរ និង​ការលើក​ទឹកចិត្ត  លោក Ronaldinho នឹង​អញ្ជើញ​ក្រុម​ជ័យលាភី​ជើង​ឯក Tiger Street Football 2019 មកធ្វើ​ដំណើរ​ទស្សនៈ​កិច្ច និងមក​ជួប​លោក​ផ្ទាល់ នៅ​ប្រទេស​ប្រេស៊ីល ។

 

ហើយលោក​ក៏ផ្ញើរូបថត​អនុស្សាវរីយ៍ និង​អាវយឺត Tiger Street​ Football​ ដ៏ស្រស់ស្អាត​ជាច្រើន ដែលមាន​ចុះហត្ថលេខា​ ផ្ទាល់​របស់​លោក ជូន​ដល់​ប្រិយមិត្តអ្នក​គាំទ្រ នៅប្រទេសកម្ពុជា​ផង​ដែរ។​ កាដូទាំងនេះ​នឹង​មាន​ផ្តល់​ជូន សំរាប់​ប្រិយមិត្ត​គាំទ្រ ដែលចូល​រួម​លេង​កម្មវិធី​​លើ​ Facebook ផ្លូវការ​របស់​ស្រាបៀរ​ថៃហ្គ័រ បន្ទាប់​ពីចប់​កម្មវិធី​ប្រកួតផ្តាច់​ព្រ័ត្រ។

 

Ronaldinho ក៏បានសន្យា​ថា នៅពេល​ដោះស្រាយ​កិច្ចការ​ចំា​បាច់ នៅ​ប្រទេស​ប្រេស៊ីល​បាន​រួច​រាល់​ហើយ លោកនឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ កម្ពុជា។ ក្រុម​ហ៊ុន​ស្រាបៀរថៃ​ហ្គ័រ នឹងផ្តល់​ព័ត៌មាន​ជូន​ដល់​មិត្តអ្នក​គាំទ្រ របស់លោក Ronaldinho ហើយ​នឹង​ប្រកាស​ពីកាល​បរិច្ឆេទ​ថ្មី សម្រាប់​ការធ្វើ​ដំណើរ​របស់​លោក មក​កាន់ប្រទេស​កម្ពុជា។”

 

ទន្ទឹមនឹងនេះ​ផងដែរ ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 នឹងនៅ​តែ​បន្តប្រព្រឹត្ត​ទៅ និងមាន​ក្រុម​កំពូល​ចំនួន ៦ ​ក្រុម​ចូល​រួម​ប្រកួតប្រជែង ក្នុង​វគ្គផ្តាច់​ព្រ័ត្ត​ដែល​នឹង​ធ្វើ​ឡើង នៅ​ខាង​មុខ​បរិវេណ​សាល​មហោស្រព​​កោះពេជ្រ រាជធានីភ្នំពេញ​នៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើម​យក​ម្ចាស់ជើង​ឯក Tiger Street Football​ Festival2019

 

ចំពោះព័ត៌មានលម្អិត​អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019​  សូមចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​ផ្លូវ​ការ ​របស់​​ស្រា​បៀរ​​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​​​​​​

 

 

ពិសា​ដោយ​ការទទួលខុសត្រូវ​

 

មតិយោបល់