កម្សាន្ត | March 12, 2019 | 444

ស្នាដៃ​ទី៣​របស់ ចាន់ណា រ៉ូណាន់ អាច​នឹង​បំបែក​កំណត់​ត្រា​រក​ចំណូល​ខ្ពស់​ទៀត​ឬ​យ៉ាង​ណា?

 

ផលិតករ​វ័យ​​ក្មេង​លោក ចាន់ណា រ៉ូណាន់ ផ្ដើម​​បញ្ចេញ​​ស្មាដៃ​​ថ្មី​មួយ​​ទៀត​ ហើយ​​គឺ​រឿង ”ឯណា​ខ្មោច” ដែល​ត្រៀម​​នឹង​​ចាក់​​បញ្ចាំង​​ជា​ផ្លុវ​ការ​​នៅ​ថ្ងៃ​​ទី ២១ ខែ​មិនា ឆ្នាំ​២០១៩​ ខាង​មុខ។ តើ​ស្នាដៃ​​ទី៣​​របស់​​ផលិត​ករ​​ល្បី​ឈ្មោះ​​រូប​នេះ អាច​​នឹង​​ទទួល​​ការ​​គាំទ្រ​​ខ្លាំង ​ដូច​​បណ្ដា​​ស្នាដៃ​​មុន​ៗ​​ឬ​​យ៉ាង​​ណា?

 

 

លោក ចាន់​ណា រ៉ូណាន់​ ធ្លាប់ជោគជ័យ​ខ្លាំង​​មក​ហើយ ​​នូវ​ស្នាដៃ​២​​​កន្លង​មក​​គឺ​រឿង”កំណត់​ហេតុ​នាង​នាថ” និង​រឿង ”សសរ​កន្លោង” ដែល​ស្នាដៃ​​ទាំង​ពីរ​​របស់​​ផលិតករ​​វ័យ​ក្មេង​រូប​​នេះ សុទ្ធសឹង​​តែ​ទទួល​​ការ​​គាំទ្រ​ខ្លាំង​ ពី​ទស្សនិកជន រហូត​​ក្លាយ​ជា​​ភាពយន្ត​រក​​ចំណូល​​ បំ​បែក​​កំណត់​​ត្រា​​ទៀត​ផង។

 

 

ពាក់​ព័ន្ធ​ស្នាដៃ​ថ្មី​ទី​៣​ ដែល​​សហការ​​ផលិត​​ជា​មួយ​​ផលិត​កម្ម​ LD Picture ជា​ផលិត​កម្ម​​នាំ​មុខ​​ ខាង​​ផលិត​​ភាពយន្ត​​ ទទួល​​ការ​​គាំទ្រ​ពី​​ទស្សនិកជន​​លោក ចាន់​ណា រ៉ូណាន់ បាន​បង្ហាញ​​ពី​​ក្ដី​​សប្បាយ​​រីករាយ​ នៅពេល​​ស្នាដៃ​​ថ្មី​របស់​​ខ្លួន ​ផលិត​​ចប់​​ដោយ​​ជោគជ័យ​ ទោះ​ជួប​​បញ្ញា​​​មួយ​​ចំនួន​​ក្ដី។ “ឆ្លង​កាត់​ស្នាដៃ ២​កន្លង​​មក​ខ្ញុំ​​កាន់​តែ​​ មាន​​បទ​ពិសោធន៍ និង​យល់​ច្បាស់​​ពី​ទីផ្សារ​​ អ្នក​​ទស្សនា។ ដូច្នេះ​​ហើយ​​រឿង​​នេះ​ខ្ញុំ​​គិត​​ថា នឹង​មិន​​ចាញ់​​ស្នាដៃ​​មុនៗ​នោះ​ទេ”

 

 

ម្ចាស់​ស្នាដៃ​បំបែក​កំណត់​ត្រារក​​ចំណូល ”កំណត់​ហេតុ​នាង​នាថ” បន្ត​ថា កត្តា​នាំ​​ឱ្យ​​លោ​ក​​​ជឿជាក់​ខ្ពស់​​បែប​​នេះ លើ​ស្នាដៃ​ថ្មី ព្រោះ​​តែ​រឿង ”ឯណា​ខ្មោច” ផលិត​​ដោយ​​យក​​ចិត្ត​ទុក​​ដាក់ និង​​សម្រិត​សម្រាំង​​ខ្ពស់​​ជាង​មុន។ ជា​ពិសេស​​កម្រិត​​ខាមេរ៉ា និង​បច្ចេក​ទេស​របស់​​ផលិត​កម្ម​ LD Picture កាន់​តែ​​ខ្ពស់​​ជាង​​មុន ធ្វើ​ឱ្យ​មាន​​ការ​​តាំង​​ចិត្ត និង​​ជឿ​ជាក់​ថា ស្នាដៃ​​នេះ​ពិត​​ជា​​មិន​​ធ្វើ​ឱ្យ​​ ទស្សនិកជន​​ខក​​បំណង​​នោះ​ទេ។

 

 

លោកបាន​សង្កត់​ធ្ងន់​ថា សាច់​រឿង​និយាយ​​ពាក់​​ព័ន្ធ​ក្រុម​​និស្សិត ​​​មួយ​ក្រុម​​ចុះ​កម្មសិក្សា នៅមន្ទី​ពេទ្យបង្អែក ដែល​គេល្បីថា​មាន​ខ្មោច លង​សាហាវ នឹង​ធ្វើ​ឱ្យ​សាច់​​រឿង ”ឯណា​ខ្មោច” ពិត​ជា​ព្រឺព្រួច​​សម្រាប់​​ទស្សនិក​ជន ជា​ពិសេស​​មិត្តៗ​យុវវ័យ។ ភាពយន្ត​រឿង ”ឯណា​ខ្មោច” ត្រៀម​ចាក់​​បញ្ចាំង​​នៅ​ថ្ងៃ​​ទី ២១ ខែមិនា ឆ្នាំ​២០១៩​​ខាង​មុខ ចូល​រួម​​សម្ដែង​ដោយ​​តារា​ល្បីៗ​ ដូច​ជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម៕

 

អត្ថបទ ៖ អាដាម

 

មតិយោបល់