អត្ថបទផ្សាយពាណិជ្ជកម្ម | March 12, 2019 | 171

វគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសរបស់ស្រាបៀអាន់ឆ័រប្រចាំខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ ផ្នែក​បុរស​ប្រចាំ​ខេត្ត​កំពង់ស្ពឺ នៃការប្រកួត​កីឡាបាល់​ទះ​ឆ្នេរខ្សាច់​ អន្តរជាតិ​​ស្រាបៀរអាន់ឆ័រ​លើក​ទី​២ បាន​ធ្វើប្រកួត​ប្រ​ជែង ដើម្បី​ដណ្តើម​កៅអី​ឈាន​ ចូល​ក្រប​ខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក ២០២០​ប្រទេស​ជប៉ុន ដើម្បី​ឈាន​រក​ទៅជើង​​ឯក​ពិភព​លោក។

 

 

ការប្រកួតនេះបានប្រារព្ធធ្វើឡើង ​នៅបរិវេណ​ដីឡូរ៍​ឧកញ៉ា​ ឈួន គឹមសាន ដោយ​មាន​ការចូល​រួម​ទស្សនា​ ពីមិត្តអ្នក​គាំទ្រ​រាប់​ពាន់​នាក់។ ការ​ប្រកួត​​​ក្តៅ​គគុក​​តែ​ម្តង​ ​សម្រាប់​ក្រុម​​នីមួយ​ៗ​គ្រាន់​​​តែ​ចូល​​ទី​​លាន​​ភ្លាម​ កីឡាករ​​នៃក្រុមនីមួយៗ បាន​​​បញ្ចេញ​​ថាមពល​​ដ៏​ខ្លាំង​ក្លា​ ដើម្បី​​ស្វែង​​រក​​ជ័យ​ជម្នះ។

 

 

ក្រុមទទួលជ័យលាភី​ចំនួន​ទាំង៣​ក្រុម មានសិទ្ធិលេង​សម្រាប់​វគ្គផ្តាច់ព្រ័ត្រ ក្នុង​ក្រប​ខណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍កីឡា​អូឡាំពិក​២០២០ ទីក្រុង​តុក្យូ ប្រទេស​ជប៉ុន ដើម្បីឈាន​រក​ទៅជើង​​​ឯក​ពិភពលោក។ ដូច្នេះសូម​កុំភ្លេច​ចូល​រួម​ទស្សនា​ព្រឹត្តិការណ៍ ពិសេសនេះ​ឲ្យបាន​ច្រើន​កុះករ។

 

 

ចំពោះព័ត៌មានលម្អិតអំពី​ព្រឹត្តិ​ការណ៍ កីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរ​ជាតិ​នេះ សូមចូល​មើល​ទំព័រហេ្វស​បុក​របស់​ស្រាបៀរ​អាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់