អត្ថបទផ្សាយពាណិជ្ជកម្ម | March 12, 2019 | 163

ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២នៅខេត្តកំពង់ស្ពឺបើកជាផ្លូវការហើយ

 

កំពង់ស្ពឺ៖​ ការប្រកួត​ផ្តាច់​ព្រ័ត្រ​បាល់​ទះ​ឆ្នេរខ្សាច់ ផ្នែក​បុរសប្រចាំ​មណ្ឌល​ ខេត្ត​កំពង់​ស្ពឺ​នៃ​កម្មវិធី​ កីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់​ អន្តរជាតិ​ស្រា​បៀរ​អាន់ឆ័រ ​លើកទី​២​ចាប់​​ផ្តើម​ បើក​ឆាក​​ជាផ្លូវ​ការ​ហើយ នៅ​ព្រឹក​​ថ្ងៃ​​សៅរ៍​​ទី ​៩​ ខែ​មីនា ឆ្នាំ២០១៩​​ នៅបរិវេណ​ដីឡូរ៍​ឧកញ៉ា​ ឈួន គឹមសាន ដោយ​មាន​ការចូល​រួម​ទស្សនា​ ពីទស្សនិក​ជន​ជាអ្នក​គាំទ្ ររាប់​ពាន់​នាក់។

 

​ 

 

គណៈកម្មការ​​រៀប​ចំ​​ការ​​ប្រកួត​ បាន​ប្រាប់​ឲ្យដឹង​​ថា នេះ​ជា​កម្មវិធី 1-Star World Tour ដែល​ប្រារព្ធ​ធ្វើ​ឡើង នៅខេត្តកំពង់​ស្ពឺ​ផ្នែក​បុរស ហើយ​ង្វាន់ទឹក​ប្រាក់​សរុប ៦០,០០០ ដុល្លារ​អាមេរិក ដោយ​ក្រុមជ័យ​លាភី​នីមួយៗ នៃក្រប​ខណ្ឌ​កម្មវិធី 1-Star World Tour នឹង​ទទួល​បាន​រង្វាន់​ទឹក​ប្រាក់ ,០០០ ដុល្លារ​អាមេរិក ចំណែក​ឯក្រុម​ជ័យ​លាភីនីមួយៗ នៃ​ក្រប​ខណ្ឌ​កម្មវិធី 2-Star World Tour នឹងទទួល​បាន​រង្វាន់​ទឹក​ប្រាក់ ២៥,០០ ដុល្លារ​អាមេរិក។ ព្រឹត្តិការណ៍​កីឡាបាល់​ទះ​ ឆ្នេរ​ខ្សាច់​អន្តរ​ជាតិ ស្រាបៀរ​អាន់ឆ័រផ្សារភ្ជាប់​ទំនាក់​ទំនង ជាមួយ​យុវវ័យ​និង​អតិថិជន​ទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះ​មាន​ក្រុម​ជាង​១២០​មក​ពីជាង​៤០​ប្រទេស រួម​ទាំង​កម្ពុជា​ចូលរួម​​ការ​ប្រកួត​ដែរ។

 

 

ការប្រកួតកីឡាបាល់​ទះឆ្នេរខ្សាច់​អន្តរជាតិ​នេះ នឹងផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​ សម្រាប់​ទស្សនិក​ជន ដោយ​សារ​កីឡាករ​មក​ពីបណ្តា​​ប្រទេសជាច្រើន នឹងចូល​រួម​ប្រកួតប្រជែង​គ្នា នៅលើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្សំពិន្ទុ ដែល​អាច​លេង​សម្រាប់​វគ្គផ្តាច់​ព្រ័ត្រ ក្នុង​ក្រប​ខ័ណ្ឌ FIVB World Tour  ​ក្នុង​ព្រឹត្តិ​ការណ៍កីឡា​អូឡាំ​ពិក​២០២០ នៅប្រទេស​ជប៉ុន ដើម្បីឈាន​រក​ទៅ​ជើង​​ឯក​ពិភព​លោក។

 

 

ដូច្នេះសូមកុំភ្លេចចូល​រួម​ទស្សនា​ព្រឹត្តិការណ៍​ពិសេសនេះ ឲ្យបាន​ច្រើន​កុះករ។ ចំពោះ​ព័ត៌មាន​លម្អិត​ អំពីព្រឹត្តិការណ៍​កីឡា​បាល់​ទះ ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើលទំព័រហេ្វសបុក​របស់​ស្រាបៀរ​អាន់​ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕

 

 

 

មតិយោបល់