បច្ចេកវិទ្យា | January 11, 2019 | 225

Asus នាំយកស្មាតហ្វូនស៊េរីថ្មីពីរម៉ូឌែលមកកាន់ទីផ្សារកម្ពុជា

 

បន្ទាប់ពីប្រកាស​​ចេញ​លក់​នូវស្មាត​ហ្វូន ROG Phone កាល​ពី​ខែមុន ពេលនេះ​ក្រុមហ៊ុន Asus បាន​​ធ្វើការ​​ណែនាំ​​ស្មាត​ហ្វូន​ថ្មី​ពីរ​ម៉ូឌែល  គឺ ​Zenfone Max (M2) (តម្លៃ $179 Ram 3GB/32GB) និង ZenFone Max Pro (M2) ($249 សម្រាប់ Ram 4GB /64GB )​ជាមួយ​នឹង​លក្ខណៈ​​សម្បត្តិ​​ពិសេស​ៗ​ជាច្រើន។

 

 

ដោយទូរស័ព្ទ ZenFone Max Pro M2 ត្រូវបាន​​បំពាក់​​ដោយ Qualcomm Snapdragon 660 Mobile Platform 14nm ខណៈ​បន្ទះ​ឈីប Qualcomm Snapdragon 632 សម្រាប់​ទូរស័ព្ទ ​Zenfone Max M2 ដែល​មាន​​វត្តមាន​​សហ​ការ​​ជាមួយ​​បច្ចេក​វិទ្យា​ Qualcomm AI Engine, នោះ​វា​​ធ្វើ​អោយ​​ទូរស័ព្ទ​​នេះ​​ផ្តល់​នូវ​ការ​ប្រើប្រាស់​​បាន​​រលូន​​ល្អ មាន​​ភាពឆ្លើយ​តប​​រហ័ស និង​​​មាន​​កម្លាំង​​ប្រតិបត្តិការ​​ខ្លាំង​ខ្លា​​លើស​​មុន​​ដល់​​ទៅ 11% និង​​មាន​​ទំហំ​រ៉េ​ម 4 GB ​និង 3GB​ ដែល​​​​អាច​ឲ្យ​លោក​​អ្នក​​​ប្រើប្រាស់​​ក្នុង​​ការ​លេង​​ហ្គេម និង​​ធ្វើ​ការងារ​​ជាច្រើន​​ក្នុង​ពេល​​តែ 1 បាន។ ទូរស័ព្ទ​​នេះ​ក៏​មាន​​នូវ​រន្ធ​​បញ្ចូល​​ស៊ីម​​ចំនួន 2 បូក​​នឹង​រន្ធ​​ដាក់​​អង្គ​ចង​​ចាំ​បាន​​រហូត​ដល់​ទៅ ​2T ឯណោះ។

 

 

ទូរស័ព្ទ Zenfone Max Pro M2 មាន​​ទំហំ​ថ្ម 5000mAH (4000mAH សម្រាប់ ​Zenfone Max M2) លោក​អ្នក​អាច​​បើក​​4G​ចោល​​បាន​​ដល់​​ទៅ 35 ថ្ងៃ និង​​និយាយ​​ទូរស័ព្ទ​ដោយ​​បើក​​3G បាន 45 ម៉ោង Talk time, លេង​ហ្គេម​​ទូទៅ​​បាន 10 ម៉ោង មើល YouTube បាន 19 ព្រម​ទាំង​​បើក​​អ៊ី​ន​ធឺ​​ណែ​ត​​ដោយ​​ប្រើ ​Wi-Fi បាន​​ដល់​​ទៅ 23 ម៉ោង​ថែម​​ទៀត​ផង។

 

 

ZenFone Max Pro គឺជា​​ទូរស័ព្ទដៃ​​ទី 1 បង្អស់​​បើ​ប្រៀប​ធៀប​​ជាមួយ​​ដៃគូ​​ប្រកួត​ប្រជែង​​របស់​ខ្លួន​​ដែល​ជា​ប្រភេទ​​​ទូរស័ព្ទ​ដំបូង​​គេ​​ដែល​​បំពាក់​​ដោយ Corning® Gorilla® Glass 6 ដែល​មាន​​ភាព​​ធុន​​ជាង Gorilla Glass 5 ដល់​ទៅ 2 ដង​​ជាមួយ​​រាង​កញ្ចក់​​កោង 2.5D ដែល​​រំលេច​​ភាព​ស្រស់​ស្អាត​​បំផុត។ ទូរស័ព្ទ​នេះ​ក៏មាន​ភាព​​វៃឆ្លាត​​ដោយ​មានការ​បំពាក់​​នូវ​​កាមេរ៉ា​​ភ្លោះ​​ដែល​​មាន​ប្រព័ន្ធ​ AI ដូច​​ទៅនឹង​​សេ​រ៊ី ​ZenFone 5 នោះ​លោក​​អ្នក​នឹង​​ទទួល​បាន​​នូវ​បទ​ពិសោធន៍​​​ក្នុង​ការ​ថត​រូប​​បាន​​យ៉ាង​​ល្អ​​ពិសេស​​គ្រប់​ពេល​វេលា។

 

 

កម្រិត​រេ​សូ​លុយ​​ស៊ិន​​ខ្ពស់ កាមេរ៉ា ​Sony® IMX486 បច្ចេកវិទ្យា​​ជំនួយ​​ភាព​​ញ័រ Electronic Image Stabilization (EIS)  ការចាប់​​ផ្តោត​លើ​រូបភាព​​មិន​ថា​​ថ្ងៃ​​ឬ​​យប់ និង​ការ​ថតរូប​​ដោយ​​ផ្តាច់​​រូបភាព​ចេញ​ពី​ផ្ទៃ​​ក្រោយ អាច​អោយ​​លោកអ្នក​​ថតរូប​​ភាព​​បា​ន​​ដូច​ទៅ​នឹង​អ្វី​ដែល​​ពួក​យើង​​បាន​ឃើញ។

 

 

អេក្រង់ High-Res 6.3-inch FHD+ (2280 x 1080) ដែល​បំ​ពាក់​​នៅលើ ZenFone Max Pro រួមជាមួយ​ Ratio 19:9, 94% NTSC color gamut, ពន្លឺ​ភ្លឺ​ល្អ​​កម្រិត 450cd/m2 , high 1500:1 contrast ratio, ប្រព័ន្ធ​​បំពង​​សម្លេង​​ដែល​មាន​​ម៉ាញេ​ទិច​​ចំនួន 5, និង​​បច្ចេក​វិទ្យា NXP low-distortion smart នោះ​​យើង​​នឹង​​ទទួល​បាន​ការ​កំសាន្ត​សប្បាយ​​ឥត​ឈប់​ឈរ​ក្នុង​ការ​ប្រើប្រាស់​​ទូរស័ព្ទ​​នេះ។

 

 

ZenFone Max Pro is គឺជា​​ទូរស័ព្ទ​ទី 1 ដែល​​ប្រើប្រាស់​​ការ​រចនា​​ប្រភេទ​​ផ្ទៃមុខ​​កាត់ eye-catching Wave ដែល​​ផ្គុំ​ឡើង​​ដោយ 16 ស្រទាប់ និង​​ធ្វើ​អោយ​មាន​​ភាព​​លេខ​​ធ្លោ​គ្រប់​​ជ្រុង​​ទាំង​អស់​​នៃ​​ទូរ​ស័​ព្ត ផ្សំ​ជា​មួយ​​ផ្ទៃ​​កោង​​បែប 3Dដែល​ជា​ការ​​រចនា​កំរ និង​​មាន​​ភាពងាយ​ស្រួល​​ក្នុង​ការ​​កាន់​​ប្រើប្រាស់។ ទូរស័ព្ទ​​នេះ​​ប្រើ​​ជាមួយ​​ប្រភេទ​​ស៊ីម 4G LTE ទាំង​២ស៊ីម(dual SIM/dual standby) នឹង​​អាច​​បន្ថែម​​អង្គ​ចង​ចាំ​បាន​​ដល់​​ទៅ ​2TB ជាមួយ​នឹង​​ការ​​ទ្រទ្រង់​បាន​​នូវ NFC ដែល​មាន​​ភាព​ងាយ​ស្រួល​​បំផុត៕

 

មតិយោបល់