បច្ចេកវិទ្យា | January 11, 2019 | 161

AirDots ​កាស​ឥត​ខ្សែ​ទំនើប​របស់ Xiaomi ចេញ​ប្រជែង AirPods ​របស់ Apple សំខាន់​តម្លៃ​ថោក​ជាង​​ច្រើន​ប្រហែល​តែ $៦០ ទេ!

 

ក្រុមហ៊ុន Xiaomi ទីបំផុត​បាន​បញ្ចេញ​លក់​កាស​ឥត​ខ្សែ AirDots Pro ​ជា​ផ្លូវការ។ កាស​ប្រភេទ truly wireless ​នេះ​មាន​រូបរាង​ដូច​ច្រើន​ទៅ​នឹង AirPods របស់ Apple ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ច្រើន ដែល​ក្រុមហ៊ុន​ដាក់​លក់​ត្រឹម ៣៩៩យន់ (ប្រហែល $៦០) ​ហើយ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១១ មករា​នេះ​តទៅ។

 

 

Mi AirDots Pro ភ្ជាប់​មក​នូវ​មុខងារ​មាន​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ។ វា​មាន​ទម្ងន់ ៥,៨ក្រាម និង​ដំណើរការ​ជាមួយ​ស្មាតហ្វូន Android និង iOS ​ព្រមទាំង​កុំព្យូទ័រ​ដើរ​ដោយ Windows ​បាន​ល្អ​ផង​ដែរ។ ផ្នែក​ដែល​ល្អ​បំផុត​នៅ​លើ​គ្រាប់​កាស buds ទាំង​ពីរ​អាច​ដំណើរការ​មុខងារ​ដោយ​ឯករាជ ដោយ​មិន​ប៉ះពាល់​គុណភាព​សំឡេង។ AirDots Pro ថែមទាំង​មាន​មុខងារ noise canceling សម្រាប់​ប្រើ​ពេល​សន្ទនា​ទូរស័ព្ទ​ទៀត​ផង។

 

 

​មុខងារ​ផ្សេង​ទៀត​របស់ Mi AirDots Pro មាន​ដូច​ជា touch controls សម្រាប់​គ្រប់គ្រង​ការ​ស្ដាប់​តន្ត្រី មុខងារ​ខល និង​មុខងារ​បញ្ជា​ដោយ​ប្រើ​សំឡេង voice assistant ជាដើម។ យោងតាម​ក្រុមហ៊ុន Xiaomi ផ្ទាល់​ឱ្យ​ដឹង​ថា Dots អាច​កាន់​ថ្ម​បាន​រយៈពេល ១០ម៉ោង​ក្រោយ​សាក​ថ្ម​ពេញ​ម្ដង​ដែល​ត្រូវ​ចំណាយ​ពេល​ត្រឹម ១ម៉ោង​ប៉ុណ្ណោះ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់