បច្ចេកវិទ្យា | January 11, 2019 | 216

Vivo ​សំងំ​លត់​អាវុធ​ថ្មី​ ជា​ស្មាតហ្វូន​ឌីហ្សាញ​ពិសេស​ខុស​គេ​ (unique design) ក្រោម​លេខកូដ “The Waterdrop”

 

NEX ស្មាតហ្វូន​កំពូល​ដែល​ស្ថិត​ក្នុង​តារាង​ស្មាតហ្វូន​ទំនើប​លេចធ្លោ​មួយ​របស់ Vivo ​ចេញ​កាលពី​ឆ្នាំ២០១៨ ត្រូវ​បាន​ឌីហ្សាញ​គែម​អេក្រង់​ស្លីម​ទាន់សម័យ និង​មាន​កាមេរ៉ា​បង្កប់​ហូត​ទូរស័ព្ទ​ដើម្បី​ថត។ ចំណែក​សេចក្ដី​រាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​នូវ​ស្មាតហ្វូន​ថ្មី​មួយ​ទៀត​ដែល​មាន​លេខ​កូដ “Waterdrop” ​ត្រូវ​រំពឹង​ថា នឹង​មាន​ការ​ឌីហ្សាញ​ថ្មី​ប្លែក​ខុស​ពី​ស្មាតហ្វូន​ដទៃ។

 

 

ស្មាតហ្វូន​កូដ Waterdrop ​នេះ ត្រូវ​ប្រភព​ហ៊ាន​ធានា​ថា អ្នក​នឹង​មិន​ធ្លាប់​ឃើញ​រូបរាង​ឌីហ្សាញ​ស្មាតហ្វូន​ស្រដៀង​នឹង​ស្មាតហ្វូន​ថ្មី​របស់ Vivo នេះ​ឡើយ។ បើ​អីចឹង នោះ​វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Vivo ហើយ​ដែល​ខិតខំ​រក​អ្វី​ថ្មី​ឱ្យ​បាន​ឈាន​មុខ​គេ​លើ​រចនាបថ​នេះ។

 

បើ​មើល​តាម​រូប​បែកធ្លាយ​ខាងលើ អាច​ឱ្យ​​យើង​សន្និដ្ឋាន​រូបរាង​ពិសេស​ខុស​ប្លែក​គេ​របស់​ស្មាតហ្វូន Waterdrop ​ដោយ​មាន​ឌីហ្សាញ​បែប​រលោង​ស្រិល​ជ្រុង​ជុំវិញ​មាន​លក្ខណៈ​កោង​ទាល ទំនង​ផ្ដល់​ផាសុកភាព​ក្នុង​ការ​ចាប់កាន់៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ twitter

មតិយោបល់