បច្ចេកវិទ្យា | January 10, 2019 | 147

Qualcomm ​រំពឹង​ឆ្នាំ២០១៩ នេះ​នឹង​លេច​មុខ​ឧបករណ៍​ដើរ​ 5G ប្រហែល​​៣០​គ្រឿង​​ភាគច្រើន​ជា​ស្មាតហ្វូន​

 

អំឡុង​ពេល​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​នៅ​ក្នុង​ពិព័រណ៍ CES 2019 ​នៅ​ទីក្រុង​ឡាសវេហ្គាស​ក្រុមហ៊ុន Qualcomm ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា នឹង​មាន​ឧបករណ៍​អេឡិចត្រូនិក​ដើរ 5G ​ចំនួន​តិចតួច​ជាង ៣០គ្រឿង​ប៉ុណ្ណោះ​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ២០១៩ នេះ​ដែល​ភាគ​ច្រើន​ជា​ស្មាតហ្វូន។

 

 

​អ្នក​នាំ​ពាក្យ​របស់ Qualcomm ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទទួល​បាន​កុងត្រា​ធំៗ​ក្នុង​ការ​រួម​សហការ​អភិវឌ្ឍ 5G ​ក្នុង​ឆ្នាំ២០១៩។ ក្រុមហ៊ុន​អាច​នៅ​មិន​ឆ្ងាយ​ពី Samsung ទេ ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​សុទ្ធតែ​កំពុង​អភិវឌ្ឍ​ម៉ូឌឹម 5G ​សម្រាប់​ស្មាតហ្វូន ក្នុង​នោះ Qualcomm ​កំពុង​អភិវឌ្ឍ​ឈីប Snapdragon X50 ដែល​ផ្ដល់​វិសាលគម (spectrum) ល្បឿន 2.5GHz។ ទន្ទឹម​នេះ​ដែរ ក្រុមហ៊ុន T-Mobile នឹង​ប្រើប្រាស់ 5G mobile platform របស់ Intel ​ក្នុង​ល្បឿន 600MHz លើ​ស្មាតហ្វូន។

 

ប្រាកដ​ណាស់ ដោយ​ឆ្នាំ២០១៩ នេះ​ស្មាតហ្វូន 5G នឹង​ចាប់ផ្ដើម​ចាប់​កំណើត​អម​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ ហើយ​នឹង​ចរាចរ​នៅ​តាម​បណ្ដា​ទីផ្សារ​មួយ​ចំនួន​ទូទាំង​ពិភពលោក៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ venturebeat

មតិយោបល់