អត្ថបទផ្សាយពាណិជ្ជកម្ម | January 08, 2019 | 345

កម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ របស់ស្រាបៀរថៃហ្គ័រ ទទួលបានភាពជោគជ័យ និងការចាប់អារម្មណ៍ខ្លាំង

 

 

រាជធានីភ្នំពេញ៖ ​​កាលពី​យប់​ថ្ងៃទី ៣១ ​ខែធ្នូ​ ឆ្នាំ ​​២០១៨  ស្រាបៀរ​ថៃហ្គ័រ​បាន​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ Pub Street ក្រុង​សៀមរាប និង Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ៦ ល្ងាច​រហូត​ដល់​យប់​ជ្រៅ ដោយ​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

 

 

កម្មវិធីឆ្លង​ឆ្នាំថ្មីរបស់​ស្រាបៀរ​ថៃហ្គ័រ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​មាន​មនុស្ស​ចូល​រួម​ច្រើន​ពេញ​ទីតាំង​ទាំង​ពីរ  ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ទៅ​ស្រប​ពេល​ជាមួយ​គ្នានៅតាម​ទីតាំង​នីមួយៗ​ខាង​លើ​ដែល​មាន​ការចូល​រួម​សម្តែង​ពី​សំណាក់​ឌីជេ និង​តារា​ល្បីៗ​ជាតិ និង​អន្តរជាតិ​ដូចជា​ឌីជេ​ល្បីប្រចាំ​ប្រទេស​ថៃ​កញ្ញា  Riviere, ឌីជេ Cathrin មកពី​ប្រទេស​ថៃ, ឌីជេវ័យ​ក្មេង​ស្រស់​សោ​ភា​កញ្ញា Rose Candy, ឌីជេ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​លោក Nick ,  ពិធីករ​រូប​រាង​ស្រស់​សង្ហា​លោក Yaro​​ និង​លោក ​Jimmy

 

 

ជាមួយ​នឹង​បទចំរៀង​ពិរោះ​រណ្តំ សាច់​ភ្លេង​កន្ត្រាក់​អារម្មណ៍ ក្បាច់​រាំរស់​រវើក និង​សម្លេង​ហ៊ោ កញ្ជ្រៀវ​និង​ការរាប់​ថយ​ក្រោយ​របស់​អ្នក​ចូល​រួម បាន​ញ៉ាំង​បរិយា​កាស​នៃពិធី​ជប់​លៀង​ឆ្លង​ឆ្នាំ​របស់​ស្រាបៀរ Tiger ឱ្យរឹត​តែ​អធឹក​អធម និង​ពោរពេញ​ដោយ​អត្ថន័យ។ អ្នក​ចូលរួម​ទាំង​អស់​បានរីករាយ​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ​ពេញ​មួយ​រាត្រី ព្រម​ទាំង បាន​ក្រេប​រស​ជាតិ​ដ៏ឆ្ងាញ់​ពិសា​មិន​អាច​បំភ្លេច​បាន​របស់​ស្រាបៀរ​ថៃហ្គ័រ ជាពិសេស​អ្នក​ចូល​រួម​កម្មវិធី មាន​ឱកាស​ឈ្នះ​រង្វាន់​ឆ្នាំថ្មី​ពីស្រាបៀរ​ថៃហ្គ័រ​ទៀត​ផង។

 

 

ស្រាបៀរថៃហ្គ័រ ដែល​​ជាស្រាបៀរ​​គុណភាព​​លំដាប់​​ថ្នាក់​​ខ្ពស់ ដែល​​មាន​​លក់​​នៅក្នុង​​បណ្តា​​ប្រទេស​​ចំនួន 70 តែង​​នាំ​មក​​ជូន​​លោក​​អ្នក​​នូវព្រឹត្តិការណ៍​​សប្បាយ​​រីករាយ និង​​មិន​​អាចបំភ្លេច​​បាន ហើយ​នៅមាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

 

ចំពោះ​សកម្មភាព​ឆ្លង​ឆ្នាំ​ ២០១៩ ក្នុង​កម្មវិធី​ពិសេស​របស់​ស្រាបៀរ​ថៃហ្គ័រ សូម​ចូលទៅ​កាន់​ទំព័រ​​ហ្វេ​ស​​ប៊ុ​ក​​ផ្លូវការ​​របស់​​ស្រា​បៀរ​​ថៃ​ហ្គ័​រ​៖ : www.facebook.com/TigerBeerKH

​ 

 

 

សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ

មតិយោបល់