អត្ថបទផ្សាយពាណិជ្ជកម្ម | January 07, 2019 | 174

រកឃើញ២៤ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលក្រុងព្រះសីហនុ

 

ក្រុងព្រះសីហនុ៖ រកឃើញ​ក្រុមបាល់​ទាត់​ក្នុង​សាល​ជើងខ្លាំង​ចំនួន​២៤​ក្រុមឡើង​​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ក្រុង​ព្រះសីហនុ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 នៅឆ្នេរ​អូឈើទាល ក្រុង​ព្រះសីហនុ ដោយ​ក្នុង​ចំណោម​២៤​ក្រុម​ជ្រើ​សើស​៦ក្រុម​ឡើវគ្គផ្តាច់ព្រ័ត្រដណ្តើមជើង​ឯក​នៅ​រាជ​ធានីភ្នំពេញ​ថ្ងៃ​ទី ១៦-១៧ មីនា​ខាងមុខ​នេះ។​

 

 

ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃ​ទី៦​ជម្រុះ​ជុំទី២​នេះ​មាន​ក្រុម​ចំនួន​២៤​ក្រុម ប្រកួត​ប្រជែង​ដណ្តើម​ជើង​ឯឝ​ប្រចាំ​មណ្ឌ​ល​ក្រុង​ព្រះសីហនុ និង​ដណ្តើម​យក​កៅអី​៦ក្រុម​ឡើង​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង​ឯក​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា​ខាង​មុខ​នេះ។

 

 

អ្វីដែលកាន់តែ​ទាក់ទាញ​នោះ​គឺការប្រគំ​តន្ត្រី​ដោយ​មាន​ការចូល​រួម​ពីសំណាក់​កំពូល​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា រួម​មាន លោក ខេមរៈ សិរីមន្ត សុគុន្ធ និសា ណុប ប៉ាយ៉ារិទ្ធ ពេជ្រ សោភា នីកូ សុខ ស្រីនាង នី រតនា ឈិន ម៉ានិច បាន មុន្នីល័ក្ខ ប៉ាច គីម​មួយ និង​ឌីជេ Maily  ។ ហើយ​តារា​ចម្រៀង​ទាំងអស់​បាន​លើក​យក​សុទ្ធសឹងជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជា​ហេតុធ្វើ​ឲ្យ អ្នក​គាំទ្រ នៅ​ព្រះសីហនុ សប្បាយ​រីករាយ និងរាំ​កម្សាន្ត​ទៅតាម​ចង្វាក់​ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នាពេញ​មុខ​ឆាក​តន្រ្តី។

 

 

អ្នកគាំទ្រទាំងអស់​ក៏ទទួល​បាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវស្រា​បៀរ​ថៃហ្គ័រ មក​ទទួល​ទាន​បណ្តើរ​ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2019។ ស្រាបៀរ​ថៃហ្គ័រ ជាស្រាបៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់​ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំង​ពីឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហបុរី និង​មាន​លក់​នៅច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំងពិភព​លោក ហើយ​ស្រាបៀរ​ថៃហ្គ័រ​ឈ្នះ​ពាន​រង្វាន់​លំដាប់​ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រស​ជាតិ និង​គុណភាព។

 

 

សូម​បញ្ជាក់ថា ការប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 នៅថ្ងៃ​ចុង​ក្រោយ និងការ​ប្រគំ​តន្រ្តី នៅរាត្រី​ចុង​ក្រោយ ប្រចាំ​មណ្ឌល​ព្រះសីហនុនេះ មាន​ការផ្សាយ​ផ្ទាល់ ពីសា្ថនីយ៍​ទូរទស្សន៍​រស្មីហង្សមាស ផងដែរ៕សូមចូល​ទៅ​កាន់​ទំព័រហ្វេស​ប៊ុក​ផ្លូវ​ការ របស់​ស្រាបៀរ​ថៃហ្គ័រ៖ www.facebook.com/TigerBeerKH

 

 

សូមរីករាយ​ទទួល​ទាន​ស្រាបៀរ Tiger® ដោយ​ការ​ទទួល​ខុស​ត្រូវ

មតិយោបល់