អត្ថបទផ្សាយពាណិជ្ជកម្ម | January 07, 2019 | 184

ការប្រគំតន្ត្រីក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ Tiger Street Football Festival 2019 ធ្វើឲ្យកក្រើកក្រុងព្រះសីហនុ

 

ក្រុងព្រះសីហនុ៖ បន្ទាប់​ពីទស្សនា​ការប្រកួត​បាល់ទាត់ដ៏​ស្វិត​ស្វាញ និង​ជក់ចិត្តនៃ​ពាន​រង្វាន់ Tiger Str​eet Football Festival 2019 ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងខេត្ត​ព្រះសីហនុ និងភ្ញៀវ​ទេសចរ​ទទួល​បាន​នូវភាព​សប្បាយ​រីករាយ​ជាមួយ​ការប្រគំ​មន្ត្រីដ៏​អស្ចារ្យ​នឹងទ​ស្សនីយ​ភាព​ប្លែកៗ​ជាច្រើន​ដែល​ជាការ​រៀបចំ ពីក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ នាយប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ។

 

 

ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃ​ជម្រុះ​ជុំទី១​នេះ មានក្រុម​ចំនួន​៣០ក្រុម​បានធ្លាក់​ការប្រកួត​ហើយ ចំណែក​នៅថ្ងៃ​ទី៦ នឹង​មាន​២៤ក្រុម​ធ្វើការប្រកួត​ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ មណ្ឌ​ល ក្រុង​ព្រះសីហនុ​និងដណ្តើម​យក​កៅអី៦​ក្រុម​ដើម្បី​ឡើង​ទៅវគ្គផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង​ឯកនៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា​ខាងមុខនេះ។

 

 

លើសពីនេះ​នៅជុំវិញ​បរិវេណក​ន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន​កន្លែង​លេងហ្គេ​មកម្សាន្ត​ដ៏រីករាយ ដើម្បី​ទទួល​បានវត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពីស្រាបៀរ​ថៃហ្គ័រ​មាន​ការដាក់​តាំង​លក់​សម្ភារៈ​កីឡា​និង​ការថត​រូប​មិនគិត​ថ្លៃអ្វី​ដែល​កាន់តែ​ទាក់​ទាញ​នោះ​គឺ ការប្រគំ​តន្ត្រី​ដោយ​មាន​ការចូល​រួម​ពី​សំណាក់ កំពូល​តារា​ច​ម្រៀងល្បីៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា រួម​មាន លោក ខេមរៈ សិរីមន្ត,សុគុន្ធ និសា ណុប ប៉ាយ៉ារិទ្ធ,ពេជ្រ សោភា នីកូ ,សុខ ស្រីនាង,នី រតនា ,ឈិន ម៉ានិច ,បាន មុន្នីល័ក្ខ ,ប៉ាច គីមមួយ និងឌីជេ Maily 

 

 

ហើយ​តារា​ចម្រៀង​ទាំងអស់​បាន​លើក​យក​សុទ្ធសឹង ជាបទ​ញាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើឲ្យ អ្នក​គាំទ្រ នៅ​ព្រះសីហនុ សប្បាយ​រីករាយ និង​រាំកម្សាន្ត​ទៅតាម​ចង្វាក់​ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់គ្នា​ពេញ​មុខ​ឆាក​តន្រ្តី។ អ្នក​គាំទ្រ​ទាំងអស់​ក៏ទទួល​បាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការជាវ​ស្រាបៀរ ថៃហ្គ័រ មក​ទទួល​ទាន​បណ្តើរ​ទស្សនា​ការ​ប្រគំតន្ត្រី Tiger Street Football Festival 2019។

 

 

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់​ថ្នាក់​អន្តរជាតិ​មានដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅប្រទេស​​សិង្ហបុរី​និង មានលក់​នៅច្រើន​ជាង​៧០​ប្រទេស​នៅទូ​ទាំងពិភព​លោក ហើយ​ស្រាបៀរ​ថៃហ្គ័រ​ឈ្នះពាន​រង្វាន់​លំដាប់​ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រស​ជាតិ និង​គុណភាព។

 

 

សូម​បញ្ជាក់​ថា ការប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 នៅថ្ងៃ​ចុង​ក្រោយ និង​ការប្រគំ​តន្រ្តី នៅរាត្រី​ចុងក្រោយ ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ មានការ​ផ្សាយ​ផ្ទាល់ ពីសា្ថនីយ៍​ទូរទស្សន៍​រស្មីហង្ស​មាស​ផងដែរ៕​សូមចូល​ទៅកាន់​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

 

ពិសាដោយការទទួលខុសត្រូវ

មតិយោបល់