អត្ថបទផ្សាយពាណិជ្ជកម្ម | January 06, 2019 | 169

ជើងខ្លាំង៥៤ក្រុមណាត់ជួបនៃព្រឹត្តិការណ៍ប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលក្រុងព្រះសីហនុ

 

ក្រុងព្រះសីហនុ៖នាព្រឹកថ្ងៃ​ទី៥ ខែមករា ឆ្នាំ២០១៩​នេះ​ក្រុម​បាល់ទាត់​ក្នុង​សាលជើង​ខ្លាំង​ចំនួន​៥៤​ក្រុម​ណាត់​ជួបនៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នៅឆ្នេរ​អូឈើ​ទាល ក្រុង​ព្រះសីហនុ​ក្នុង​ចំណោម​៥៤​ក្រុម​នឹង​ចម្រុះ​យក​ជើងខ្លាំង​៦ក្រុម​ឈាន​ចូលវគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង ឯកនៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី ១៦-១៧ មីនា​ខាង​មុខនេះ។

 

 

លោក ម៉ៃ តុលា អគ្គលេខាធិការ​រងនៃ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​បានមាន​ប្រសាសន៍​ថា ការប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 លើកទី​៧នេះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​នាំមក​ឲ្យប្អូនៗ​ទំាងអស់​គ្នា​ចូល​រួម​សម្តែង​នូវ​សមត្ថភាព ក្តីសប្បាយ​រីករាយ និង​ភាពខ្លាំង​ក្លា​របស់​ខ្លួន ការគោពរ ការរាប់​អានគ្នា ចង​សម្ព័ន្ធភាពគ្នា​ទៅវិញ​ទៅមក​នេះ​ជាអ្វី​ដែល​សំខាន់​ក្នុង​ព្រឹត្តិការណ៍។ តាំង​នាម​ឲ្យសហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ស្រាបៀរ Tiger និង​សហការី​ទំាង​អស់បានសហការចាប់តាំងពីឆ្នាំទី១រហូតដល់ឆ្នាំទី៧ទទួលបានជោគជ័យ។

 

 

លោក Heui Mun You នាយក​គ្រប់គ្រង​ទីផ្សារ​ផលិត​​ផល​ក្រុមហ៊ុន​ស្រាបៀរ Tiger បាន​មាន​ប្រសា​សន៍​ថា សូមស្វាគមន៍​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019លើក​ទី៧​នៅក្រុង​ព្រះសីហនុ ហើយ​ការប្រកួត​បានត្រឡប់​វិញ​ម​ក​កាន់​តែធំ កាន់​តែអស្ចារ្យ​ដែល​មាន​ការប្រកួត​កើនឡើង​រហូត​ដល់​៩ខេត្ត/ក្រុង​ទូទាំងប្រទេស​ចួលរួម​ជាមួយ​ទឹកប្រាក់​សរុប​៥០,០០០​ដុល្លារ​អាមេរិក​​ព្រមទាំង​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់​ទាត់​អន្តរជាតិ Ronaldinho នៅថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​នៅរាជធានី​ភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា​ខាង​មុខនេះ។

 

 

លោកនាយក​គ្រប់គ្រង​ទីផ្សារ​ផលិត​​ផល​បន្ថែម​ទៀតថា យើង​ខ្ញុំសូមថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​ដែល​បាន​ជួយ​ផ្នែក​ជំនាញ​បច្ចេក​ទេស​ចាប់​តាំង​ពី​ពេលចាប់​ផ្តើម​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង។ ​កីឡាករ​ទំាងអស់​ត្រូវសម្តែង​ចេញ​នូវភាព​ក្លាហាន​នៅលើ​ទីលាន​ប្រកួត​ដើម្បី​ក្លាយ​ជាជើង​ឯក Tiger Street Football Festival 2019 ៕

 

 

 

ចំពោះព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival 2019​ សូម​ចូលទៅ​កាន់​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​ស្រាបៀរ Tiger៖ WWW.facebook.com/TigerBeerkH#TSFF2019

 

ពិសាដោយការទទួលខុសត្រូវ

 

 

មតិយោបល់