កម្សាន្ត | January 02, 2019 | 1,133

តួ អ៊ូ​ខុង របស់​ហុង​កុង មាន​ផែន​ការ​ឈប់​ថត​ភាព​យន្ត

តារា​ភាព​យន្ត​​ហុង​កុង លោក Dicky Cheung ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​ជា​តួ​ អ៊ូ​ខុង ក្នុង​រឿង​ភាគ​ដ៏ល្បី​ «ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច» ឬ «ថាង​ចេង​ចម្លង​ធម៌» ថ្មី​ៗ​នេះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គមថា លោក​គ្រោង​នឹង​ឈប់​ថត​ភាព​យន្ត​​ទៀត​ហើយ ដោយ​សារ​​ចង់​ទុក​ពេល​វេលា​សំរាប់​ក្រុម​គ្រួសារ​​។

 

 

ទាំង​ភរិយា និង​ម្តាយ ព្រម​ទាំង​ប្អូន​ប្រុស សុទ្ធ​តែ​ជួប​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ស្ទើរ​បាត់​បង់​ជីវិត។ ដោយ​ហេតុ​នេះ លោក Dicky Cheung ​បាន​ដាក់​ផែន​ការ​បញ្ចប់​អាជីព​ជា​តារា​សម្តែង​។

 

 

កាល​ពី​សប្តាហ៍​មុន នៅ​លើ​បណ្តាញ​សង្គម​ លោក Dicky Cheung បាន​បង្ហោះ​រូបភាព​ខ្សែ​ភាពយន្ត​ភាគ​ចុង​ក្រោយ​របស់​លោក​ គឺ​រឿង «The Learning Curve Of A Warlord» អម​និង​សារ​សរសេរ​ថា «​ឈប់​ថត​ភាព​យន្ត​? ទេ, ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ វា​ធ្វើ​អោយ​ស្មុគ​ខ្លាំង​ណាស់​ ខ្ញុំ​ត្រូវ​ញ៉ាំ​អាហារ​បំប៉ន​​ជា​ដូច​ផ្លែ Walnut ជា​ដើម​ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​នៃ​កោ​សិកា​ខួរ​ក្បាល​របស់​ខ្ញុំ​ឡើង​វិញ»៕

 

ប្រែ​សម្រួល​៖ សិរី

ប្រភព៖ asianenews

មតិយោបល់